យោធាប៉ាគីស្ថានស្ម័គ្រចិត្តកាត់បន្ថយកញ្ចប់ថវិកាទ័ព

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩

សកម្មភាពមួយមិនធ្លាប់មានពីមុនមក យោធាប៉ាគីស្ថានស្ម័គ្រចិត្តកាត់បន្ថយថវិកាសម្រាប់សារពើពន្ធនៅឆ្នាំក្រោយ ខណៈដែលរដ្ឋាភិបាលប៉ាគីស្ថានបើកកម្មវិធីត្បិតត្បៀតយ៉ាងធំធេង។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលភាពតានតឹងរវាងប្រទេសប៉ាគីស្ថាន និងប្រទេសឥណ្ឌា​នៅតែមានកម្រិតខ្ពស់។

ប៉ុន្តែអ្នកនាំពាក្យឱ្យកម្លាំងប្រដាប់អាវុធប៉ាគីស្ថានឧត្តមសេនីយ៍លោក Asif Ghafoor អះអាងដល់ប្រជាជនថា ការកាត់បន្ថយនេះនឹងមិនចំណាយលើផ្នែកសន្តិសុខ និងផ្នែកការពារទេ ហើយលោកបន្ថែមថា កម្លាំងយោធានឹងអាចរក្សាសក្តានុពលក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការគំរាមកំហែងទាំងអស់។

នា​យករដ្ឋមន្រ្តីអ៊ីរ៉ង់​លោក Imran Khan សម្តែងការដឹងគុណចំពោះយោធាដែលហ៊ានលះបង់បែបនេះបើទោះ​បីជាមានបញ្ហាប្រឈមផ្នែកសន្តិសុខច្រើនក៏ដោយ។ សម្រាប់រូបលោកផ្ទាល់ លោកក៏អនុវត្តការកាត់​​បន្ថយផងដែរ ដោយលោកបញ្ជាក់ថា លោកផ្លាស់ទៅផ្ទះតូចមួយដែលមានបីបន្ទប់ ដោយទីនោះជាកម្មសិទ្ធិរបស់លេខារបស់លោក តាំងពីលោកចូលកាន់តំ​ណែង​នៅឆ្នាំមុន។

ប្រទេសប៉ាគីស្ថានជាប្រទេសដែលចំណាយលើផ្នែកយោធាធំបំផុតទី២០ របស់ពិភពលោក ក្នុងឆ្នាំ២០១៨។ ប្រទេសនោះវិនិយោគទឹកប្រាក់ចំនួន ១១,៤ពាន់លានដុល្លារលើវិស័យយោធារបស់ខ្លួនដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៤ ដែលស្មើនឹង ៤% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។

មូលនិធិនេះនឹងត្រូវគេប្រមូលបម្រុងទុកដើម្បីអភិវឌ្ឍតំបន់កុលសម្ព័ន្ធដែលទើបតែបញ្ចូលគ្នាថ្មីៗ និងបង្កើតតំបន់ Balochistan។ គេរំពឹងថា ស្ថាប័នយោធា និងស៊ីវិលទាំងអស់នឹងចូលរួមចំណែកក្នុងការសន្សំសំចៃថវិការយ៉ាងត្បិតត្បៀតដែលគេនឹងធ្វើបទបង្ហាញនៅថ្ងៃទី១១ ខែមិថុនា។

LEAVE A REPLY

Please enter your comment!
Please enter your name here