លោកKhamenei រិះគន់លើផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩

ខណៈពេលដែលលោក Trump ហៅផែនការបង្កើតសន្តិភាពអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលមិនទាន់មានការអនុវត្តជា​ «កិច្ចព្រមព្រៀងសតវត្ស» លោក Ayatollah Ali Khamenei មន្រ្តីដឹកនាំជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ចាត់ទុកទង្វើនោះថាទង្វើក្បត់ ហើយប្រទេសអ៊ីរ៉ង់ជំរុញឱ្យប្រទេសនៅឈូងសមុទ្រចូលរួមមិនគាំទ្រចំពោះផែនការនោះ។

មេដឹកនាំជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់នឹងធ្វើការអង្វរដោយផ្ទាល់នៅមុខសន្និសីទមួយនៅប្រទេស Bahrain នៅចុងខែនេះ។ នៅទីនោះទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងបង្ហាញព័ត៌មានលំអិតអំពីសំណើសន្តិភាពរវាងប្រទេសអ៊ីស្រាអែល និងប្រទេសប៉ាឡេស្ទីនសម្រាប់រយៈពេលយូរអង្វែង។

សំណើនោះធ្វើឡើងដោយលោក Jared Kushner ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ Trump ។ សន្និសីទនេះនឹងមានអ្នកតំណាងមកពីប្រទេសSaudi Arabia   ប្រទេស UAE  និង Bahrain ចូលរួម។ លោក Khamenei ថ្លៃងនៅក្នុងសុន្ទរកថារបស់លោកក្នុងអំឡុងថ្ងៃបុណ្យអ៊ីស្លាម Eid al-Fitr ថា “គោលបំណងនៃសន្និសីទនេះគឺធ្វើឡើងដើម្បីសម្រេចនូវផែនការអាថ៌កំបាំងរបស់សហរដ្ឋអាមេរិកលើប្រជាជនប៉ាឡេស្ទីន ដែលអាមេរិកហៅផែនការនោះថា ជាកិច្ចព្រមព្រៀងសតវត្សរ៍”។

ខណៈពេលដេលអ៊ីរ៉ង់គំរាមថានឹងចេញមុខអង្វរប្រទេសនៅឈូងសមុទ្រមិនឱ្យគាំទ្រលើសំណើដែលមានគ្រោះថ្នាក់នោះ លោក Khamenei ប្រកាសបន្ថែមថា កិច្ចព្រមព្រៀងសតវត្សនេះនឹងមិនអាចចាក់ឬស និងអាចចាត់ទុកថាជាការបំផ្លាញពិភពរបស់អ៊ីស្លាមបាននោះទេ។

សហរដ្ឋអាមេរិករក្សាផែនការទាំងអស់បិទយ៉ាងជិត ហើយភស្តុតាងទាំងអស់ដែលអាចរកបានបង្ហាញថា ការឃោសនាជាការបំផ្លើសលើកិច្ចព្រមព្រៀងនេះ។ ដោយមានភាពសង្ស័យដល់កម្រិតកំពូល សហភាពអឺរ៉ុប និងប្រទេសប៉ាឡេស្ទីនធ្វើការបដិសេធទាំងស្រុងលើផែនការនោះ។ កាសែតចេញផ្សាយពីព័ត៌មានថ្មីៗបង្ហាញថា សូម្បីតែរដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo ក៏បារម្ភយ៉ាងខ្លាំងថា អ្នកស្តាប់ជាច្រើននឹងទទួលយកផែនការនោះដោយរបៀបណា។

LEAVE A REPLY

Please enter your comment!
Please enter your name here