ក្រុម Hezbollahត្រូវហាមប្រតិបត្តិការក្នុងប្រទេសអាឡឺម៉ង់ដែលកំពុងបំផ្លាញគោលបំណងអ៊ីស្រាអែល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩

សភារបស់អាឡឺម៉ង់ជជែកដេញដោលលើសំណើរហាមឃាត់សកម្មភាពរបស់ក្រុម Hezbollah ។ តាមការណែនាំពីគណបក្សស្តាំនិយម (AfD) សភារបស់អាឡឺម៉ង់ចោទប្រកាន់ក្រុមអ៊ីស្លាម​ថា ដឹកនាំក្រុមភេរវករប្រឆាំងនឹងអ៊ីស្រាអែល។

បក្ស AfD បង្ហាញពីគម្រោងនឹងធ្វើការពិភាក្សាក្នុងសភាសហព័ន្ធអាឡឺម៉ង់ Bundestag នៅថ្ងៃព្រហស្បតិ៍ត្រូវគេប្រកាសនៅដើមសប្តាហ៍នេះក្នុងសន្និសិទសារព័ត៌មាន AfD មួយ។ អនុប្រធានបក្ស AfD លោកស្រី Beatrix von Storch ដែលជួយសរសេរសេចក្តីព្រាងច្បាប់នោះមានប្រសាសន៍ថា ក្រុម Hezbollah ត្រូវគេហាមឃាត់ក្នុងប្រទេសអាឡឺម៉ង់។

លោកស្រីគិតថា ក្រុមនេះជាអង្គការភេរវករ ហើយគោលដៅរបស់ពួកគេគឺធ្វើការបំផ្លិចបំផ្លាញដល់ប្រទេសអ៊ីស្រាអែល។ លោកស្រីបន្ថែមថា បណ្តាប្រទេសដទៃទៀតរួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ីស្រាអែលអនុម័តច្បាប់រួចរាល់ដើម្បីហាមឃាត់ ឬរឹតបន្តឹងសកម្មភាពរបស់ក្រុម Hezbollah។

ករណីច្បាប់ថ្មីដែលមិនទាន់មានការហាម​ប្រាមទាំងស្រុងនោះ បក្ស AfD ស្នើឱ្យមានការរឹតត្បិតលើសិទ្ធិស្របច្បាប់របស់ក្រុម Hezbollah ក្នុងប្រទេសអាឡឺម៉ង់ដូចជាការដកឋានៈរបស់ពួកគេពីអង្គការសប្បុរសធម៌។  ក្រុម Hezbollah ឬគណបក្សនៃព្រះ គឺជាអង្គភាពនយោបាយ និងជាក្រុមយោធាបង្កើតឡើងក្រោយពីមានការលុកលុយរបស់កម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបាននៅទសវត្សរ៍ឆ្នាំ១៩៨០។

ក្រុមនេះបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសអ៊ីរ៉ង់ ហើយបច្ចុប្បន្នពួកគេកំពុងធ្វើប្រតិបត្តិការតាមបណ្តាប្រទេសជាច្រើននៅក្រៅប្រទេសលីបានដើម្បីបង្កើនមូលនិធិ និងបង្កើតជំនួយបរទេសតាមរយៈបណ្តាញមជ្ឈមណ្ឌលសហគមន៍ និងវិហារអ៊ីស្លាម។

សមាជិករបស់ក្រុម Hezbollah ដែលគេដាក់ឱ្យនៅដាច់ដោយឡែកពីគណបក្សនយោ​បាយរបស់ក្រុមនោះត្រូវសហភាពអ៊ឺរ៉ុបបញ្ចូលក្នុងបញ្ជីខ្មៅនៃអំពើភេរវកម្មនៅឆ្នាំ២០១៣ ប៉ុន្តែលោក Von Storch ធ្វើការជំទាស់ពីការបែងចែកក្រុមប្រដាប់អាវុធ និងក្រុមស៊ីវិលរបស់ខ្លួន។ បក្ស AfD ធ្លាប់ជាអ្នករិះគន់យ៉ាងខ្លាំងក្លាលើអ្នកនិយមអ៊ីស្លាម និងរិះគន់លើគោលនយោបាយអន្តោប្រវេសន៍របស់អាឡឺម៉ង់ ខណៈដែលវិបត្តិជនភៀសខ្លួនកំពុងតែបន្តកើនឡើង ដោយមេដឹកនាំបក្សលោក Alexander Gauland ធ្លាប់ហៅទង្វើនោះថា ជាការឈ្លានពានពីអ៊ីស្លាម។

LEAVE A REPLY

Please enter your comment!
Please enter your name here