លោកស៊ីជីនពីងបង្ហាញនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោកពូទីន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩

លោកស៊ីជីនពីងធ្វើដំណើរទស្សនកិច្ចទៅប្រទេសរុស្ស៊ីច្រើនជាងប្រទេសដទៃទៀតហើយទំនាក់ទំនងផ្ទាល់ខ្លួនដ៏អស្ចារ្យរបស់លោកជាមួយលោកពូទីនគឺជាហេតុផលមួយ សម្រាប់លោកប្រធានាធិបតីចិនបន្ទាប់ពីបានធ្វើការពិភាក្សាជាមួយសមភាគីរុស្ស៊ីនៅទីក្រុងម៉ូស្គូ។

លោកស៊ីប្រាប់ក្រុមអ្នកកាសែតការជួបជុំគ្នានៅវិមានក្រឹមឡាំងកាលពីថ្ងៃពុធនេះជាដំណើរទស្សនកិច្ចលើកទី៨ទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ២០១៣។ យោងតាមស្ថិតិរបស់មេដឹកនាំចិនលោកនិងលោកពូទីនបានជួបប្រជុំស្ទើរតែ៣០ដងក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។

លោកស៊ីនិយាយថាការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរត្រូវបានឆ្លុះបញ្ចាំងនៅក្នុង ចំណងទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្”កម្រិតខ្ពស់” រវាងទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ។ មេដឹកនាំចិនបន្ថែមថាកាលពីថ្ងៃពុធនេះលោកជាមួយលោកពូទីនក៏បានបន្តនៅក្នុងបរិយាកាសស្មោះត្រង់និងមិត្តភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here