ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩
ប្រភពផ្លូវការមួយប្រាប់កាលពីថ្ងៃពុធនេះថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមមួយចំនួនត្រូវសម្លាប់ខណៈកន្លែងលាក់ខ្លួនបំផ្លាញដោយការវាយប្រហារតាមអាកាសស្ថិតនៅភាគខាងជើងខេត្តAnbar។
យន្តហោះចម្បាំងកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកនៅថ្ងៃនេះក្នុងតំបន់ជ្រលងJuail វាលខ្សាច់ al-Dulab ភាគខាងជើងខេត្តAnbar។ ការវាយប្រហារនេះបានបំផ្លាញកន្លែងលាក់ខ្លួនរបស់រដ្ឋអ៊ីស្លាម និងសម្លាប់ក្រុមសកម្មប្រយុទ្ធមួយចំនួន។
គួរកត់សម្គាល់ថានៅដើមឆ្នាំ២០១៤ក្រុមរដ្ឋអ៊ីស្លាមមានការជួយជ្រោមជ្រែងពីកងជីវពលនិកាយស៊ុននីក្នុងស្រុកបានធ្វើការគ្រប់គ្រងយ៉ាងជោគជ័យលើខេត្តAnbar។ ក្រោយមករដ្ឋាភិបាលអ៊ីរ៉ាក់បានបើកប្រតិបត្តិការជាច្រើនលើដើម្បីរុញច្រានពួកIS ចេញពីខេត្តនេះ ហើយនិងបានកាន់កាប់តំបន់ទាំងនេះឡើងវិញកាលពីចុងឆ្នាំ២០១៧។