ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩
ទីក្រុងប៉េកាំងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកោះតៃវ៉ាន់ទិញមីស៊ីល និងរថក្រោះចំនួនច្រើនជាង១០០គ្រឿងពីសហរដ្ឋអាមេរិក។ នៅថ្ងៃព្រហស្បតិ៍តៃវ៉ាន់បញ្ជាក់ថា ពួកគេសង្ឃឹមថា នឹងអាចទិញរថក្រោះទំនើប និងមីស៊ីលស៊ីលចល័តពីសហរដ្ឋអាមេរិកនៅក្នុងកិច្ចព្រមព្រៀងស្នើឡើងដោយកត្តានោះធ្វើឱ្យប្រទេសចិនខឹងសម្បារ និងស្ដីបន្ទោសយ៉ាងខ្លាំង។
ក្រសួងការពារជាតិតៃប៉ិស្នើសុំជាផ្លូវការនូវរថក្រោះចម្បាំង M១A២ Abrams ចំនួន១០៨គ្រឿង កាំជ្រួចមីស៊ីលធុន Javelin ចំនួន១.៥០០គ្រាប់ រថក្រោះប្រឆាំងមីស៊ីលស៊ីលTOW ជាច្រើនគ្រឿង និងមីស៊ីលបាញ់យន្តហោះប្រភេទ Stinger ចំនួន ២៥០គ្រឿង។
យោងតាមប្រភពព័ត៌មានពីក្រសួងបង្ហាញឱ្យដឹងថា ការស្នើសុំនោះធ្វើឡើងជាធម្មតា។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលទីក្រុងប៉េកាំងអះអាងម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកយល់យ៉ាងច្បាស់ពីភាពតានតឹង និងការបំផ្លិចបំផ្លាញក្រោយពីការសម្រេចចិត្តរបស់ពួកគេក្នុងការលក់អាវុធទៅឱ្យតៃវ៉ាន់ និងប្រកាន់ខ្ជាប់តាមគោលការណ៍ចិនតែមួយ(One China )។