ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩
លោកប្រធានាធិបតី Emmanuel Macron មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំង និងសហរដ្ឋអាមេរិកមានគោលបំណងរួមលើការរារាំងអ៊ីរ៉ង់មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ។
យោងតាមប្រភព័ត៌មានពីមេដឹកនាំបារាំងបញ្ជាក់ឱ្យដឹងថា កិច្ចចរចាអន្តរជាតិថ្មីចាំបាច់ត្រូវបើកដំណើរការដើម្បីបំពេញគោលដៅនោះ។ ប្រធានាធិបតីអាមេរិក លោក Donald Trump មានប្រសាសន៍ថា ប្រទេសអ៊ីរ៉ង់កំពុងធ្លាក់ខ្លួនក្រោយពីទទួលការដាក់ទណ្ឌកម្មដ៏តឹងពីអាមេរិក ប៉ុន្តែលោកត្រៀមខ្លួនជជែកជាមួយប្រទេសអ៊ីរ៉ង់។
នៅថ្ងៃអង្គារមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei មានប្រសាសន៍ថា ក្រុងតេរ៉ាននឹងមិនចាញ់បញ្ឆោតលើការចរចាររបស់លោក Trump និងមិនព្រមបោះបង់កម្មវិធីមីស៊ីលរបស់ខ្លួននោះទេ។