បេសកកម្មណាតូក្នុងប្រទេសអ៊ីរ៉ាក់មិនរងការរំខានពីភាពតានតឹងជាមួយកម្លាំងអ៊ីរ៉ង់ទេ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩

ប្រមុខដឹកនាំបេសកកម្មណាតូនៅប្រទេសអ៊ីរ៉ាក់មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា ការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នាពេលថ្មីៗនេះមិនបណ្តាលឱ្យប៉ះពាល់ដល់ការងាររបស់សម្ព័ន្ធមិត្តក្នុងប្រទេសទេ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ជាឱ្យមានការជម្លៀស​បុគ្គលិកពីស្ថានទូតក្នុងក្រុងបាកដាដនៅខែមុនដោយសារតែមានការគំរាមកំហែងកើនឡើងរវាងកម្លាំងយោធាអ៊ីរ៉ាក់ដែលមានជាប់ទាក់ទងនឹងកម្លាំងអ៊ីរ៉ង់។

លោកឧត្តមសេនីយ៍ Dany Fortin ជាអ្នកដឹកនាំបេសកកម្មបណ្តុះបណ្តាល និងហ្វឹកហ្វឺនកម្លាំងយោធាចំនួន ៥០០នាក់របស់ណាតូនៅក្នុងប្រទេសអ៊ីរ៉ាក់មានប្រសាសន៍ថា ការគំរាមកំហែងមានលក្ខណៈថយចុះគ្រប់គ្រាន់ និងអាចឱ្យកម្លាំងយោធារបស់លោកបន្តធ្វើការបាន។

លោក Fortin ថ្លែងនៅទីស្នាក់ការកណ្តាលរបស់ណាតូនៅទីក្រុងប៊ុ្រសសែលថា “ពុំមានកង្វល់ថានឹងមានហានិភ័យនិងការគំរាមកំហែងខ្លាំងដែលអាចក្លាយជាកង្វល់សម្រាប់សហរដ្ឋអាមេរិក និងសម្រាប់ការងាររបស់យើងទាំងអស់គ្នានោះទេ” ។

LEAVE A REPLY

Please enter your comment!
Please enter your name here