ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩
សមាជិកគណបក្សប្រឆាំងទាំងពីររួមទាំងគណបក្ស BJP ដែលកំពុងកាន់អំណាចប៉ះទង្គិចគ្នានៅយប់ថ្ងៃសៅរ៍នៅភាគខាងកើតរដ្ឋ West Bengal ប្រទេសឥណ្ឌា។ សេចក្តីរាយការណ៍បង្ហាញថា ហេតុការណ៍នោះសម្លាប់មនុស្សចំនួន ៤នាក់។ ភាគីទាំងពីរស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបង្កអំពើហិង្សា។
ជម្លោះនៅតំបន់ភាគខាងជើង ២៤ Parganas មានជាប់ពាក់ព័ន្ធនឹងសមាជិកនៃគណបក្ស Bharatiya Janata (BJP) និងសភា Trinamool All India Trinamool (TMC)។ TMC គ្រប់គ្រងសភានីតិប្បញ្ញត្តិរបស់រដ្ឋ និងមានឈ្មោះតំណាងនៅក្នុងសភាជាតិ។ យោងតាមប្រភពព័ត៌មានពីអ្នកកាន់សាសនាហិណ្ឌូបញ្ចាក់ឱ្យដឹងថាក្នុងចំណោមមនុស្សស្លាប់ចំនួន ៤ នាក់ មានមនុស្សចំនួន ៣នាក់ជាសមាជិករបស់ BJP និងម្នាក់ទៀតជាសមាជិករបស់ TMC ។
ក្រុម BJP និយាយថា ពួកអ្នកគាំទ្រ Trinamool វាយប្រហារលើសកម្មជនរបស់ពួកគេក្រោយពីមានការបាញ់ដោយមិនលើកលែង។ Mukul Roy ជាមេដឹកនាំគណបក្សរដ្ឋមានប្រសាសន៍ថា មេដឹកនាំ TMC ធ្លាប់បង្កើតរជ្ជកាលភេរវកម្មនៅរដ្ឋ West Bengal ។ ក្រុមTMC អះអាងថា ដំបូងពួកសកម្មប្រយុទ្ធ BJP ប្រដាប់ដោយអាវុធវាយប្រហារលើសមាជិករបស់ពួក និងសម្លាប់មនុស្សម្នាក់ ហើយនោះជាកត្តាទំនងជាបង្កអោយមានការសងសឹក។ ប៉ូលិសក្នុងតំបន់ពុំបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗអំពីជម្លោះនោះទេ។