ពលរដ្ឋហុងកុងប៉ះទង្គិចគ្នានៅក្រៅរដ្ឋសភាប្រឆាំងនឹងសេចក្តីព្រាងច្បាប់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩

ប៉ូលិសហុងកុងប្រើដំបង និងឧស្ម័នម្រេចបាញ់នៅពេលពួកគេប៉ះទង្គិចជាមួយហ្វូងបាតុករនៅខាងក្រៅសភា។ មនុស្សរាប់រយពាន់នាក់ពង្រាយគ្នាពេញដងផ្លូវរបស់ទីក្រុងដើម្បីប្រឆាំងនឹងច្បាប់ដែលអនុញ្ញាតឱ្យមានការធ្វើបត្យាប័នជនបង្ករឧក្រិដ្ឋទៅកាន់ចិនដីគោក។

ប្រព័ន្ធផ្សព្វ​ផ្សាយក្នុងស្រុករាយការណ៍ថា ក្រុមអ្នកតវ៉ាចំនួនរាប់រយនាក់វាយលុកបំបែករនាំងប៉ូលិសនៅយប់ថ្ងៃអាទិត្យ ដោយគេព្យាយាមសម្រុកចូលទៅក្នុងអគារសភាក្នុងទីក្រុង។ ក្រុមមន្រ្តីប៉ូលិសបណ្តេញហ្វូងមនុស្សដោយប្រើដំបង និងបាញ់ទឹកម្រេច។

គេរាយការណ៍ថា មានការប៉ះទង្គិចគ្នាកើតឡើងនៅតាមបណ្តោយផ្នែក Admiralty ក្នុងសង្កាត់ពាណិជ្ជកម្មរបស់ទីក្រុងផងដែរ។ អំពើហិង្សានេះកើតឡើងក្រោយពីការតវ៉ាដោយសន្តិវិធីដ៏ធំមួយមានរយៈពេលជិត ១០ម៉ោងប្រឆាំងនឹងច្បាប់បត្យាប័នដ៏ចម្រូងចម្រាស។ ក្រុមអ្នករៀបចំប៉ាន់ប្រមាណថា មានមនុស្សជាងមួយលាននាក់ដើរដង្ហែរចូលផ្លូវ Hennessyនៅកណ្តាលហុងកុង ដោយពួកគេដង្ហែរក្បួនដើម្បីថ្កោលទោសលើច្បាប់ដែលស្នើឡើងនោះ។

ក្រុមអ្នកតវ៉ាមួយចំនួនស្រែកថា  នោះជាច្បាប់អាក្រក់ ហើយក្រុមបាតុករបោះជំរុំនៅតាមសួនច្បារ និងអង្គុយនៅខាងក្រៅសភា។ ច្បាប់នោះបំផុសគំនិតដោយបុរសម្នាក់ដែលសារភាពថា គាត់សម្លាប់មិត្តស្រីរបស់ខ្លួនក្នុងកំឡុងពេលធ្វើដំណើរទៅកោះតៃវ៉ាន់។

ក្រុមអ្នកតាក់តែងច្បាប់អះអាងថា គេនឹងអនុញ្ញាតឱ្យមានការធ្វើបត្យាប័នឧក្រិដ្ឋជនទៅកាន់កោះតៃវ៉ាន់ និងចិនដីគោក។ កត្តានោះមិនអាចទៅរួចទេនៅក្រោមច្បាប់ហុងកុងដែលមានស្រាប់។ ទោះយ៉ាងណាក៏ដោយក្រុមអ្នកតវ៉ាទទូចថា តាមពិតច្បាប់នោះជាវិធីបើកផ្លូវឱ្យមានការធ្វើបត្យាប័នជនជាតិភាគតិច និងអ្នកទោសនយោបាយទៅកាន់ទីក្រុងប៉េកាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here