លោកត្រាំបន្ថែមពន្ធនាំចូលរបស់ម៉ិកស៊ិក “មិនកំណត់រយៈពេល”

0

ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩

នៅយប់ថ្ងៃទី៧ លោកប្រធានាធិបតីអាមេរិកប្រកាសនឹងដាក់ពន្ធគយ ៥% បន្ថែមទៀតសម្រាប់ការនាំចូលទំនិញទាំងអស់ពីម៉ិកស៊ិកដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់។ ប្រសិនបើអនុវត្តនោះវាអាចមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ប៉ុន្តែ អាមេរិកបានទទួលយកវិធានការដែលលើកឡើងដោយម៉ិកស៊ិក។

លោកត្រាំនិយាយនៅលើ Twitter ថា “ខ្ញុំបានយល់ព្រមជាមួយម៉ិកស៊ិកហើយការតំឡើងពន្ធ បន្ថែមនេះពុំមានកំណត់ពេលទេ”។ លើសពីនេះទៀតម៉ិកស៊ិកបានយល់ព្រមចាត់វិធានការយ៉ាងម៉ឺង ម៉ាត់ដើម្បីបញ្ឈប់លំហូរនៃជនអន្តោប្រវេសន៍ឆ្លងកាត់ ព្រំដែនភាគខាងត្បូងនៃប្រទេសរបស់យើង ហើយ “វាគឺជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីម៉ិកស៊ិកចូលទៅអាមេរិក នឹងត្រូវបានអនុវត្តដើម្បី កាត់បន្ថយចំនួនដ៏ច្រើននោះ”។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិចម៉ិកស៊ិកនឹងបញ្ជូនកងទ័ពនៅតាមព្រំដែនភាគខាងត្បូង និងអាមេរិកកណ្តាល ដូចជា Guatemala ជាដើម។ ពង្រឹងការបង្រ្កាបលើក្រុមឧក្រិដ្ឋ ដែលចូលរួមក្នុងការជួញដូរមនុស្ស ការរត់ពន្ធគ្រឿងញៀនខុសច្បាប់ជាដើម។ អាមេរិកក៏បានព្រម ព្រៀងថានឹងមិនអនុញ្ញាតឱ្យជនភៀសខ្លួនចូលទេ ប៉ុន្តែនឹងផ្តល់កន្លែងសម្រាប់ជនភៀសខ្លួនម៉ិកស៊ិក រង់ចាំ ខណៈពេលដែលកម្មវិធីសិទ្ធិជ្រកកោនត្រូវបានគេស្នើសុំនៅតុលាការអាមេរិក។

LEAVE A REPLY

Please enter your comment!
Please enter your name here