ក្រុមហ៊ុនយក្ស Raytheon និង UT រួមគ្នាបង្កើតក្រុមហ៊ុនអាកាសចរណ៍ និងយោធាដ៏ធំមួយនៅសហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩

ក្រុមហ៊ុន United Technologies ដែលនាំមុខគេផ្នែកអាកាសចរណ៍ និងកងទ័ពអាមេរិក និងកងទ័ពមីស៊ីលដ៏ធំអាមេរិក Raytheon ប្រកាសអំពីកិច្ចព្រមព្រៀងបង្រួបបង្រួម អាជីវកម្មរបស់ពួកគេនៅថ្ងៃទី៩។ ការច្របាច់បញ្ចូលគ្នាដោយផ្សារហ៊ុននៅឆ្នាំ២០២០ ប្រសិនបើវាត្រូវបានអនុម័តដោយអាជ្ញាធរ។

ឈ្មោះក្រុមហ៊ុនថ្មីនេះបន្ទាប់ពីការច្របាច់បញ្ចូលគ្នានេះនឹងមានឈ្មោះថាក្រុមហ៊ុន Raytheon Technologies ដែលលក់ទឹកប្រាក់ដ៏ច្រើនដល់ទៅចំនួន ៧៤ពាន់លានដុល្លារក្នុងមួយឆ្នាំ (ប្រហែល៨ រយម៊ឺនលានយ៉េន)។ តាមដែលគេដឹងវានឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយ និងជាក្រុមហ៊ុន យោធាបន្ទាប់ពីការលក់របស់ក្រុមហ៊ុន Boing អាមេរិកក្នុងតម្លៃ ១០០ពាន់លានដុល្លារ។

United Technologies ធ្វើការជាមួយម៉ាស៊ីន និងប្រព័ន្ធយន្តហោះ។ បន្ទាប់ពីក្លាយជាម្ចាស់ក្រុមហ៊ុន ជណ្តើរយន្ត Otis និងក្រុមហ៊ុនអាកាសចរណ៍ដ៏ធំអស់រយៈពេល ២០ឆ្នាំ លោកក៏បានចាប់ផ្តើមពង្រឹង វិស័យអាកាសចរណ៍។ រីឯក្រុមហ៊ុន Raytheon វិញជាក្រុមហ៊ុនផលិតកាំជ្រួចមីស៊ីល “Toma Hawk” ជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here