ជនភៀសខ្លួនស៊ីរីប្រមាណ១,៨លាននាក់វិលត្រលប់ទៅកាន់លំនៅស្ថានវិញ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩

ទីស្នាក់ការសម្របសម្រួលរុស្ស៊ី និងស៊ីរីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចេញផ្សាយកាលពីថ្ងៃចន្ទនេះថា ជនភៀសខ្លួនស៊ីរីប្រហែលជា ១,៨លាននាក់វិលត្រឡប់ទៅផ្ទះដែលស្ថិតនៅបរទេស និងតំបន់ផ្សេងទៀតក្នុងប្រទេសស៊ីរី។

សេចក្តីថ្លែងការណ៍បន្តទៀតថាដោយសារតែកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់នាយកដ្ឋានកណ្តាល (HQ) ដែលធ្វើការដោះស្រាយបញ្ហាជាច្រើនដែលទាក់ទងនឹងការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរី “ទៅកាន់ទីលំនៅអចិន្រ្តៃយ៍ ឬមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្ន” របស់ពួកគេត្រូវបានដោះស្រាយហើយ។

នៅក្នុងខែមេសា ប្រធានមជ្ឍមណ្ឌលគ្រប់គ្រងការពារជាតិនៃក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីលោក Mikhail Mizintsev និយាយថាជនភៀសខ្លួនស៊ីរីជាង ១,៨លាននាក់ និងជនភៀសខ្លួនក្នុងប្រទេសបានវិលត្រលប់មកផ្ទះវិញហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here