ប្រភពព័ត៌មាប RT ចេញផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩
យោងតាមលោកនាយករដ្ឋមន្រ្តី Jacinda Ardern ឱ្យដឹងថា ប្រទេសនូវែលហ្សេឡង់នឹងមិនបន្តបេសកកម្មចូលប្រយុទ្ធរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់នៅខែក្រោយនេះ និងនាំយកកងទ័ពចុងក្រោយរបស់ខ្លួនត្រឡប់មកប្រទេសវិញនៅពាក់កណ្តាលឆ្នាំ២០២០ ខាងមុខនេះ។
លោក Wellington ដាក់ពង្រាយកងទ័ពជាច្រើននៅក្នុងបេសកកម្មហ្វឹកហ្វឺននៅឆ្នាំ២០១៥ ដើម្បីបង្កើនសមត្ថភាពកងកម្លាំងសន្ដិសុខអ៊ីរ៉ាក់ដើម្បីប្រយុទ្ធប្រឆាំងរដ្ឋឥស្លាម IS/ISIS ។
លោក Ardern និយាយកាលពីថ្ងៃចន្ទថាកងកម្លាំងតូចតាចដែលបច្ចុប្បន្នមានចំនួន ៩៥ នាក់ធ្វើការជាមួយកងទ័ពអូស្ត្រាលីនៅមូលដ្ឋានយោធា Taji នៅភាគខាងជើងនៃទីក្រុងបាកដាដបានបំពេញបេសកកម្មរបស់ពួកគេចប់ហើយ។
លោក Ardern ថ្លែងថា “នៅពេលដែលវាមកដល់ប្រទេសអ៊ីរ៉ាក់ វាដល់ពេលហើយដែលត្រូវទៅ។ បុគ្គលិក ISF ចំនួន ៤៤.០០០ នាក់ត្រូវហ្វឹកហាត់នៅមូលដ្ឋាននេះ។ ចំនួនទាហាននៅនូវែលហ្សេឡង់នៅTaji នឹងមានការធ្លាក់ចុះដល់ ៧៥ នៅខែក្រោយបន្ទាប់មកត្រឹម ៤៥នាក់នៅខែមករាឆ្នាំ ២០២០ មុនពេលការដកចេញទាំងអស់នៅខែមិថុនាឆ្នាំក្រោយនេះ”៕