ប្រទេសស៊ីរីរារាំងការវាយប្រហារមីស៊ីលរបស់កងកម្លាំង IDFអ៊ីស្រាអែល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩

ភ្នាក់ងារសារព័ត៌មានរបស់រដ្ឋ SANA រាយការណ៏ថា ប្រព័ន្ធការពារដែនអាកាសកំពុងដំណើរការនៅជុំវិញ ទីក្រុង Tel-al-Harah ភាគខាងត្បូងប្រទេសស៊ីរីជិតព្រំដែនអ៊ីស្រាអែល ដើម្បីទប់ទល់ការវាយប្រហារមីស៊ីលដែលចោទប្រកាន់ផ្តើមពីកងកម្លាំង IDF ។

ប្រភព SANA បញ្ចាក់ថា ការវាយប្រហារនៅតំបន់ភ្នំខ្ពស់ដែលជាយុទ្ធសាស្រ្តរបស់ស៊ីរីនៅក្នុងខេត្ត Daraa IDF បង្កើតជាសង្គ្រាម”អេឡិចត្រូនិក” ប្រឆាំងនឹងការដំឡើងប្រព័ន្ធរ៉ាដារបស់កងទ័ពអ៊ីស្រាអែល។ យោងតាមរបាយការណ៍ តំបន់ខ្ពស់នេះជាទីតាំងកងកម្លាំងរដ្ឋាភិបាលពីក្រុមភេរវករal-Nusra តាំងនៅក្នុងខែកក្កដា ឆ្នាំ២០១៨ ហើយបច្ចុប្បន្នជាទីតាំងការពារអាកាសដ៏សំខាន់។

ការវាយប្រហារនេះមិនមានអ្នកស្លាប់និងរបួសនោះទេ។ ការបង្កឱ្យមានការខូចខាតឧបករណ៏មួយចំនួន នេះបើយោងតាមទីភ្នាក់ងាររាយការណ៍ដកស្រង់ពីប្រភពយោធាដែលស្តីបន្ទោសអ៊ីស្រាអែលចំពោះការឈ្លានពាននេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here