ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩
ប្រភពសន្តិសុខមួយនិយាយថាកសិករជនជាតិអ៊ីរ៉ាក់ម្នាក់ស្លាប់កាលពីថ្ងៃអង្គារនេះនៅក្នុងការបំផ្ទុះគ្រាប់បែកមួយស្ថិតនៅក្នុងទីក្រុងBaquba ខេត្តDiyala។ ហេតុការផ្ទុះនេះកើតឡើងនៅក្នុងសួនច្បារមួយកន្លែងនៃភូមិal-Mokhisa មានចម្ងាយ២៣គីឡូម៉ែត្រនៃភាគឦសានទីក្រុង Baqubah។
កងកម្លាំងសន្តិសុខបានធ្វើការស៊ើបអង្កេតទៅលើហេតុការណ៍នេះរហូតមកដល់ពេលនេះគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះហេតុការណ៍វាយប្រហារនេះទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងករណីភាគច្រើនទទួលខុសត្រូវចំពោះការវាយប្រហារដែលផ្ដោតលើតំបន់ដែលមានមនុស្សច្រើនកុះកររួមមានទីផ្សារ ហាងកាហ្វេ និងវិហារអ៊ីស្លាមដែលស្ថិតនៅទូទាំងប្រទេសអ៊ីរ៉ាក់។
គួររំលឹកថានៅខែមករាឆ្នាំ២០១៥កន្លងមក កងកម្លាំងអ៊ីរ៉ាក់បានប្រកាសពីការរំដោះខេត្តDiyala ពីពួកសកម្មប្រយុទ្ធជ្រុលនិយមអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ខេត្តនេះឃើញថាមានការប្រយុទ្ធគ្នាជាច្រើនខែរវាងកងទ័ពអ៊ីរ៉ាក់ និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជាពិសេសនៅក្នុងតំបន់Jalawla និងSaadiyahដែលស្ថិតនៅភាគខាងជើងនៃខេត្ត និងតំបន់មួយចំនួនដែលស្ថិតនៅភាគខាងជើងទីក្រុងMuqdadiyah។