ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩
ប្រភពសន្តិសុខនិយាយថាបុរសសន្ដិសុខអ៊ីរ៉ាក់ម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួសបន្ទាប់ពីឧក្រិដ្ឋជនម្នាក់បានគប់គ្រាប់បែកដៃមួយគ្រាប់ទៅលើពួកគេក្នុងទីក្រុងBaghdad។
សារព័ត៌មានAlghad Press កាលពីថ្ងៃអង្គារនេះថាកម្លាំងសន្តិសុខចាប់ផ្តើមយុទ្ធនាការស្វែងរកចាប់ខ្លួនឧក្រិដ្ឋជនដ៏គ្រោះថ្នាក់ដែលស្ថិតនៅក្នុងតំបន់Hussainiat al-Ma’amel ភាគឥសានទីក្រុងBaghdad។ ជនល្មើសគប់គ្រាប់បែកដៃទៅលើសន្តិសុខនៅពេលដែលក្រុមនេះបានចូលទៅជិតសន្តិសុខ។
គួរបញ្ជាក់ថាអំពើហិង្សានៅក្នុងប្រទេសនេះកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមាននៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។
ការកើនឡើងនៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបណ្តាលឲ្យមនុស្សជាង៥លាននាក់ផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយក៏បណ្តាលឲ្យមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌។