ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩
ក្រសួងរតនាគារអាមេរិកប្រកាសកាលពីថ្ងៃអង្គារការដាក់ទណ្ឌកម្មលើបុគ្គលបីនាក់ និងអង្គភាពចំនួន១៣ដែលគាំទ្រហិរញ្ញវត្ថុទៅដល់លោកប្រធានាធិបតីបាសាអាល់អាសាដ។
ក្នុងចំណោមអ្នកដែលត្រូវដោយការរឹតបន្តឹងថ្មីនោះមានលោក Samer Foz ដែលជាអនុរដ្ឋលេខាធិការអាមេរិកសម្រាប់អំពើភេវរកម្មនិងស៊ើបការណ៍ហិរញ្ញវត្ថុ Sigal Mandelker បានពណ៌នាថាជា “ជនស៊ីវិលស៊ីរីជំនិតផ្ទាល់គាំទ្ររបបលោកអាសាដ” ។
ការដាក់ទណ្ឌកម្មនេះមានគោលដៅដល់សមាជិកក្រុមគ្រួសាររបស់លោក Foz ក៏ដូចជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសលីបង់ចំនួនពីរដែលខ្លួនបានចោទប្រកាន់ថាបានជួយប្រេងអ៊ីរ៉ង់ឱ្យចូលទៅក្នុងប្រទេសស៊ីរីក្នុងការរំលោភលើការដាក់ទណ្ឌកម្មមុនរបស់អាមេរិក។