ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maasនិយាយនៅថ្ងៃអង្គារថា សន្ធិសញ្ញាស្តីអំពីការរំសាយអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធនុយក្លេអ៊ែរកំពុងស្ថិតនៅក្នុងវិបត្តិ។ លោក Maas បានចូលរួមកិច្ចប្រជុំមួយថ្ងៃលើប្រធានបទនៅរដ្ឋធានីស្តុលប្រទេសស៊ុយអ៊ែតបន្ទាប់ពីការធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ដើម្បីពិភាក្សាលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេស។
រដ្ឋមន្រ្តីអាល្លឺម៉ង់នេះនិយាយថា សន្ធិសញ្ញានេះកំពុងស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរ។ ប្រជាជាតិដែលមានអាវុធនុយក្លេអ៊ែរត្រូវការការទទួលខុសត្រូវរបស់ខ្លួនចំពោះការដកហូតអាវុធសង្រ្គាមឱ្យបានកាន់តែល្អហើយនៅពេលដូចគ្នានេះដែរ យើងត្រូវការពារបណ្តាប្រទេសដទៃទៀតពីការទទួលបានអាវុធនុយក្លេអ៊ែរ។
យោងតាមទីភ្នាក់ងារ AP ឱ្យដឹងថាប្រទេសស៊ុយអែតចង់ពិភាក្សាពីរបៀបដែលរដ្ឋាភិបាលអាចធ្វើការរួមគ្នាដើម្បីបង្កើតសម្ពាធនយោបាយសម្រាប់ការដកហូតអាវុធ និងការចូលរួមមុនសន្និសីទនៅឆ្នាំក្រោយនេះ៕