ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩
ប្រធានាធិបតី Volodymyr Zelensky កាលពីថ្ងៃអង្គារនេះបានស្នើរអោយសភាតែងតាំងអតីតបេសកជនអ៊ុយក្រែនលោក Vadym Prystaiko ឱ្យទៅណាតូធ្វើជារដ្ឋមន្រ្តីការបរទេសថ្មី និងបណ្តេញឧត្តមសេនីយ Yury Lutsenko ចេញវិញ។
លោក Zelensky ក៏ច្រានចោលប្រធានរដ្ឋបាលថ្នាក់តំបន់ចំនួន ១៥រូប និងតែងតាំងប្រធានស្តីទីនៅក្នុងតំបន់ចំនួន១២ផងដែរ។ នៅឯកិច្ចប្រជុំរបស់តុលាការរដ្ឋធម្មនុញ្ញ ប្រធានាធិបតីរូបនេះនិយាយថាការសម្រេចចិត្តរបស់លោកក្នុងការរំលាយសភា Verkhovna Rada និងការបោះឆ្នោតគឺជារឿងស្របច្បាប់។សមាជិកសភាពីរនាក់មុននេះក៏ដាក់សំណើទៅតុលាការដោយលើកហេតុផលថា ទង្វើនេះផ្ទុយនឹងរដ្ឋធម្មនុញ្ញ៕