ការវាយប្រហារនៅព្រលានយន្តហោះ Abha បណ្តាលឱ្យមនុស្សជាង២០នាក់រងរបួស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩

កម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសោឌីចូលរួមក្នុងសង្រ្គាមស៊ីវិលនៅប្រទេសយេម៉ែនបញ្ជាក់ថា មីស៊ីលដែលពួកឧទ្ទាម Houthi បាញ់ធ្វើឡើងនៅព្រលឹមថ្ងៃពុធ។ ម៉ីស៊ីលនោះវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិ Abha របស់ប្រទេសអារ៉ាប៊ីសោឌីនិងបណ្តាលឱ្យមនុស្សចំនួន ២៦នាក់រងរបួស។

យោងតាមសេចក្តីថ្លែងការណ៍មួយដកស្រង់ដោយភ្នាក់ងារសារព័ត៌មានអារ៉ាប់និយាយថា​​ មីស៊ីលនោះធ្លាក់នៅម៉ោង ២និង ២១នាទីព្រឹកម៉ោងក្នុងស្រុក។ បើតាមការរាយការណ៍មុនៗនៅលើកញ្ចក់ទូរទស្សន៍ Houthi ផ្សាយថា ក្រុមឧទ្ទាមកំណត់គោលដៅវាយប្រហារលើព្រលានយន្តហោះបានជោគជ័យដោយប្រើកាំជ្រួចមីស៊ីល។

លោក Al Malki បន្ថែមថា មនុស្សចំនួន ៨នាក់ក្នុងចំណោមអ្នករងរបួសត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈ មនុស្សចំនួន ១៨នាក់ទៀតត្រូវគេអនុញ្ញាតឱ្យត្រលប់ទៅផ្ទះក្រោយពីសម្រាកព្យាបាលរបួសស្រាលរួច។ ឥឡូវនេះព្រលានយន្តហោះនេះមានប្រតិបត្តិការធម្មតា។

ការវាយប្រហារនេះកើតឡើងក្រោយពីប្រព័ន្ធការពារអាកាសរបស់អារ៉ាប៊ីសោឌីនៅស្ទាក់ចាប់គ្រាប់ម៉ីស៊ីលនៅថ្ងៃអង្គារនៅពេលយន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿងសំដៅទៅមូលដ្ឋានយោធា​នៅតាមព្រំដែនភាគខាងត្បូងនៃប្រទេសយេម៉ែន។

ប្រទេសអារ៉ាប់ប៊ីសោឌីដឹកនាំយោធាអារ៉ាប់ជាផ្នែកមួយនៃអន្តរាគមន៍យោធានៅក្នុងប្រទេសយេម៉ែនចាប់តាំងពីឆ្នាំ២០១៥ ក្រោយពីគេដកប្រធានាធិបតីយេម៉ែនម៉ាន់ធូហាឌីចេញពីតំណែង។ ក្រៅពីការទទួលបានការគាំទ្រតាមរយៈផ្គត់ផ្គង់អាវុធ និងការបណ្តុះបណ្តាលពីពួកសម្ព័ន្ធមិត្តលោកខាងលិច កម្លាំងនេះត្រូវគេចោទប្រកាន់ឥតឈប់ឈរអំពីការបង្កើតឧក្រិដ្ឋកម្មសង្រ្គាមកំណត់គោលដៅលើជន   ស៊ីវិល និងធ្វើឱ្យស្ថានភាពមនុស្សចំនួនរាប់លាននាក់នៅប្រទេសយេម៉ែនស្ថិតក្នុងស្ថានភាពអត់ឃ្លាន។ កម្លាំងចម្រុះធ្វើការបដិសេធលើការចោទប្រកាន់ថា ពួកគេកំណត់គោដៅលើជនស៊ីវិល ហើយពួកគេធ្វើការស៊ើបអង្កេតផ្ទាល់របស់ខ្លួនទៅលើការវាយប្រហារតាមអាកាសមួយចំនួន។

LEAVE A REPLY

Please enter your comment!
Please enter your name here