អ្នកនយោបាយបារាំងនឹងចូលរួមសវនាការករណីបង្ហោះរូបភាពសម្លាប់របស់ឧទ្ទាម ISIS

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃ១២ ខែមិថុនា ឆ្នាំ២០១៩

ក្រោយពីទទួលជ័យជំនះក្នុងការបោះឆ្នោតសភាអឺរ៉ុបអ្នកនយោបាយបារាំងឈ្មោះ Marine Le Pen អាចប្រឈមនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរហើយត្រូវជាប់គុករហូតដល់រយៈពេល ៣ ឆ្នាំពីបទផ្សព្វផ្សាយរូបភាពឃោរឃៅរបស់ឧទ្ទាម ISIS។

មេដឹកនាំគណបក្សរណសិរ្សជាតិនឹងប្រឈមពីការចោទប្រកាន់លើករណីបង្ហោះរូបសម្លាប់រង្គាលរបស់រដ្ឋអ៊ីស្លាម ISIS / ISIL ដែលរូបនោះគេហាមមិនឱ្យបង្ហោះជាផ្លូវការនៅខែធ្នូ ឆ្នាំ២០១៥។ អាជ្ញាធរនិយាយថា ពួកគេមានខ្លឹមសារហិង្សា ឬរូបភាពបង្ហាញពីការបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបំពានលើសេចក្តីថ្លៃថ្នូររបស់មនុស្ស  នេះយោងតាមប្រភពព័ត៌មាន AFP រាយការណ៍នៅថ្ងៃពុធដោយដកស្រង់ប្រភពព័ត៌មានមួយក្នុងប្រព័ន្ធតុលាការបារាំង។

គេមិនទាន់ដឹងពីកាលបរិច្ឆេទថ្ងៃបើកសវនាការទេ។ ដោយសារតែជំហររឹងមាំរបស់លោកស្រី Le Pen ប្រឆាំងនឹងភាពជ្រុលនិយមអ៊ីស្លាមគួរតែករណីនេះពុំមានអ្វីគួរឱ្យភ្ញាក់ផ្អើលនាំមកនូវភាពចម្រូងចម្រាសទេ។ លោកស្រី Le Pen មានប្រសាសន៍ថា នៅពេលនោះលោកស្រីមានអារម្មណ៍ថា រូបភាពទាំងនោះគឺជាការប្រៀបធៀបរំឭកពីលក្ខណៈធ្ងន់ធ្ងរនៃភាពឆោតល្ងង់ Bourdin។

សភាអ៊ឺរ៉ុបបោះឆ្នោតបំបាត់តំណែងលោកស្រី Le Pen ពីប្រព័ន្ធនៅខែកុម្ភៈ ឆ្នាំ២០១៧  ដែលនោះជានីតិវិធីប្រឆាំងនឹងនាង។ លោកស្រី Le Pen  ប្រឆាំងនឹងករណីតុលាការដែលមិនទាន់សម្រេចក្តីនៅលើបណ្តាញធ្វីតធ័រដោយសរសេរថា អ្នកស្រីត្រូវគេកំណត់គោលដៅ។

ទោះបីជា លោកស្រីជាអ្នករិះគន់យ៉ាងច្បាស់ និងជំទាស់លើអង្គការភេរវករក៏ដោយ  ក៏រដ្ឋាភិបាលបារាំងនៅតែបន្តស្វាគមន៍ក្រុមជីហាដ និងក្រុមគ្រួសាររបស់ពួកគេដោយបើកចំហខណៈពួកគេមានអាវុធជាប់ខ្លួន។ ការិយាល័យរបស់ព្រះរាជអាជ្ញានៅជាយ ក្រុងប៉ារីស Nanterre បើកការស៊ើបអង្កេតប្រឆាំងនឹងលោកស្រី Le Pen  ក៏ដូចជាសហការីរបស់នាង Gilbert Collard ដែលបង្ហោះខ្លឹមសារស្រដៀងគ្នានេះសម្រាប់ហេតុផលដូចគ្នានៅថ្ងៃដដែល។

LEAVE A REPLY

Please enter your comment!
Please enter your name here