សហរដ្ឋអាមេរិក និងប៉ូឡូញចុះហត្ថលេខាកិច្ចសន្យាសហប្រតិបត្តិការផ្នែកយោធា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩

ប្រធានាធិបតីអាមេរិកលោក Donald Trump អះអាងថា សហរដ្ឋអាមេរិក និងប្រទេសប៉ូឡូញចុះហត្ថលេខាលើសេចក្តីប្រកាសកិច្ចសហប្រតិបត្តិការយោធារួមទាំងលើការទិញយន្តចម្បាំង F-៣៥ និងឧស្ម័នធម្មជាតិរបស់អាមេរិក។​

មុនពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិ​បតីប្រទេសប៉ូឡូញលោក Andrzej Duda នៅថ្ងៃពុធយន្តហោះចម្បាំង F-៣៥ មួយគ្រឿងធ្វើការហោះហើរពីលើសេតវិមានក្នុងគោលបំណងដើម្បីអបអរសាទរចំពោះការសម្រេចចិត្តរបស់ទីក្រុង Warsaw ក្នុងការទិញយន្តហោះចម្បាំងចំនួន ៣២គ្រឿងពីសហរដ្ឋអាមេរិក។

លោក Trump មានប្រសាសន៍ថា ចំណងទាក់ទងរវាងប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយតម្លៃស៊ីជម្រៅ និងមានគោលដៅរួម។ ទោះបីអាកាសធាតុនៅរដ្ឋធានីវ៉ាស៊ីនតោនមានពន្លឺព្រះអាទិត្យ និងមានភាពរីករាយក៏ដោយ ក៏ស្រមោលដ៏វែងឆ្ងាយរបស់ប្រទេសរុស្ស៊ីកើតមានឡើងលើអ្នកសារព័ត៌មានក្រោយពីប្រធានាធិបតីអះអាងដូច្នេះ។

នៅពេលអ្នកសារព័ត៌មានសួរថា តើលោកចាត់ទុកប្រទេសរុស្ស៊ីជាមិត្ត ឬជាសត្រូវ? លោក Duda ឆ្លើយតបនឹងសំនួរលើបញ្ហាវិវាទប្រវត្តិសាស្រ្ត ហើយអះអាងថា ប្រទេសប៉ូឡូញតែងតែជាផ្នែកមួយរបស់លោកខាងលិចក្នុងគ្រប់ទិដ្ឋភាពទាំងអស់។

ក្នុងអំឡុងពេលមានកិច្ចប្រជុំការិយាល័យនៅព្រឹកថ្ងៃចន្ទ លោក Trump មានប្រសាសន៍ថា ទាហានអាម៉េរិកមានចំនួនប្រហែល  ២.០០០នាក់នឹងត្រូវបញ្ជូនទៅកាន់ប្រទេសប៉ូឡូញដោយទាហានទាំងនោះនឹងចាកចេញពីទីតាំងផ្សេងទៀតនៅអឺរ៉ុប ប៉ុន្តែលោកបន្ថែមថា មិនមានការសម្រេចចិត្តចុងក្រោយទេ។ លោក Duda មានប្រសាសន៍ថា លោកសង្ឃឹមថា វត្តមានយោធារបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសប៉ូឡូញនឹងមានចំនួនកើនឡើងបន្តិចម្តងៗ។

លោក Trump បន្ថែមថា ប្រទេសប៉ូឡូញក៏ចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃប្រហែល ៨ពាន់លានដុល្លារអាមេរិកសម្រាប់ការទិញឧស្ម័នធម្មជាតិរបស់សហរដ្ឋអាម៉េរិកផងដែរ។ ទីក្រុង Warsaw មានកិច្ចព្រមព្រៀងរយៈពេល ២០ឆ្នាំដើម្បីទិញឧស្ម័នធម្មជាតិពីអាម៉េរិកក្នុងគោល​បំណងបោះបង់ចោលឧស្ម័នរបស់រុស្ស៊ីទាំងស្រុង បើទោះបីជាការផលិតឧស្ម័នធម្មជាតិរបស់អាម៉េរិកមានតម្លៃថ្លៃ​ ហើយមិនអាចទុកចិត្តបានថាអាចបំពេញតាមតម្រូវការរបស់ប្រទេស​​ប៉ូឡូញក៏ដោយ។

នៅពេលអ្នកយកព័ត៌មានសួរថា តើ​លោកមានអារម្មណ៍យ៉ាងណាចំពោះការសម្រេចរបស់ប្រទេសអាឡឺម៉ង់ក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ីលើការសាងសង់បំពង់បង្ហូរប្រេង Nord Stream ២ នោះ? លោក Trump មានប្រសាសន៍ថា ប្រទេសអាឡឺម៉ង់កំពុងបង្កើតកំហុសយ៉ាងធ្ងន់ធ្ងរ  ហើយសាងខ្លួនក្លាយជាចំ​ណាប់ខ្មាំងរបស់វិមាន Kremlin ។

រដ្ឋបាលរបស់លោកគ្រោងនឹងដាក់បញ្ចូលប្រទេសប៉ូឡូញនៅក្នុងកម្មវិធីទិដ្ឋាការរបស់ខ្លួននៅពេលឆាប់ៗនេះ។ ទោះជាយ៉ាងណាក៏ដោយប្រធានាធិបតីអាម៉េរិករិះគន់ចំពោះគ្រប់គ្នា ដោយអះអាងថា លោកចង់បានទំនាក់ទំនងដ៏អស្ចារ្យជាមួយប្រទេសរុស្ស៊ី ចិន និងប្រទេសជាច្រើនបន្ថែមទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here