ក្រសួងការបរទេសស៊ូដានកោះហៅឯកអគ្គរាជទូតចក្រភពអង់គ្លេសបំភ្លឺលើការផុសព័ត៌មាន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២​ ខែមិថុនា ឆ្នាំ២០១៩

ក្រសួងការបរទេសស៊ូដានកោះហៅអគ្គរដ្ឋទូតអង់គ្លេសលោក Irfan Siddiq ឱ្យឆ្លើយបំភ្លឺចំពោះឥរិយាបថគ្មានតុល្យភាពរបស់លោក ក្រោយពីលោកបង្ហោះព័ត៌មានអំពីការបាញ់របស់រដ្ឋាភិបាលទៅលើក្រុមអ្នកតវ៉ា ដែលរូបភាពនោះមិនបង្ហាញពីសំណើសម្រាប់ការចរចារនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសម្នាក់ប្រាប់ទីភ្នាក់ងារព័ត៌មានស៊ូដាននៅថ្ងៃពុធថា ការធ្វីតព័ត៌មានជាញឹកញាប់របស់ Irfan  គឺជាទង្វើផ្ទុយទៅនឹងបទដ្ឋានការទូតដែលបង្កើតឡើង។ ក្រោយមក សេចក្តីថ្លែងការណ៍របស់ Siddiq ត្រូវរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Jeremy Hunt អះអាងទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពនោះ ហើយសហគមន៍អន្តរជាតិនឹងដោះស្រាយបញ្ហានោះ។

យោធាស៊ូដានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ានៅទីក្រុងខាទុំនៅរយៈពេលពីរសប្តាហ៍មុន ដោយហេតុការណ៍នោះសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ១៣នាក់។ ក្រុមអ្នកតវ៉ាបោះជំរុំនៅខាងក្រៅការិយា​ល័យកណ្តាលរបស់កងទ័ព ដែលនោះបង្ហាញពីការប្រឆាំងជាមួយនឹងយោធារដ្ឋាភិបាល ដែលគ្រប់គ្រងប្រទេសចាប់តាំងពីប្រធានាធិបតីផ្តាច់ការ Omar al-Bashir ត្រូវគេបណ្តេញចេញនៅខែមេសាក្រោយពីមានការតវ៉ាដ៏ធំមួយ។

ក្រុមអ្នកតវ៉ា និងមេបញ្ជាការកងទ័ពស៊ូដានជាប់គាំងនៅក្នុងកិច្ចចរចាររយៈពេលអន្តរកាលមួយ។ ក្រុមយោធានិយាយថា ពួកគេនឹងអនុញ្ញាតឱ្យក្រុមអ្នកតវ៉ាបង្កើតរដ្ឋាភិបាល ប៉ុន្តែសូមទុកឱ្យអាជ្ញាធរធ្វើការជាបណ្ដោះអាសន្ន។ ទន្ទឹមនឹងនេះដែរអំពើហិង្សាបោកបក់ប្រទេសនោះឱ្យមានបញ្ហា។ នាយកប្រតិបត្តិ UNICEF លោកស្រី Henrietta Fore អះអាងនៅថ្ងៃអង្គារថា យ៉ាងហោចណាស់មានកុមារចំនួន ១៩ នាក់ស្លាប់ និងមនុស្សចំនួន ៤៩នាក់ផ្សេងទៀតរងរបួសចាប់តាំងពីការបង្ក្រាបរបស់រដ្ឋាភិបាលដែលចាប់ផ្តើមឡើងនៅដើមខែនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here