ប្រទេសអ៊ីស្រាអែលវាយប្រហារសងសឹកគ្រាប់រ៉ុក្កែតនៅតំបន់ហ្គាហ្សា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩

កងកម្លាំងអាកាសអ៊ីស្រាអែលវាយប្រហារបណ្តាញផ្លូវក្រោមដីមួយរបស់ភេរវករនៅតំបន់ហ្គាហ្សាក្រោយពីប្រព័ន្ធការពារដែនអាកាស Iron Dome អ៊ីស្រាអែលបំផ្លាញគ្រាប់ផ្លោងមួយដែលបាញ់ចេញពីតំបន់ប៉ាឡេស្ទីនចូលទឹកដីអ៊ីស្រាអែល។

ក្រុមយោធាបញ្ជាក់នៅលើគេហទំព័រ Twitter ថា យន្តចម្បាំង IDF វាយប្រហារបណ្តាញផ្លូវរបស់ភេរវជននៅឯបរិវេណរបស់អង្គការភេវរកម្មហាម៉ាសនៅភាគខាងត្បូងតំបន់ហ្គាហ្សា។ កម្លាំងអ៊ីស្រាអែលរំលឹកឡើងវិញថា ពួកគេនឹងធ្វើការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការប៉ុនប៉ងណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋអ៊ីស្រាអែល។

LEAVE A REPLY

Please enter your comment!
Please enter your name here