ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩
ក្រុមប៉ូលិសបាញ់គ្រាប់កាំភ្លើងគ្រាប់កៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ា នៅទីក្រុងហុងកុង ជាកន្លែងដែលផ្ទុះឡើងនូវអំពើកំហឹងនៅលើច្បាប់បត្យាប័នថ្មីមួយ។
ក្រុមអ្នកតវ៉ាបិទផ្លូវសំខាន់ៗនៅជុំវិញអគាររដ្ឋាភិបាល និងធ្វើការបោះឥដ្ឋ និងគ្រាប់ផ្លោងនៅកាន់ក្រុមប៉ូលិសទៀតផង។
សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលទីក្រុងហុងកុង នៅតែជំរុញឱ្យមានច្បាប់ដែលនឹងអនុញ្ញាតឱ្យធ្វើបត្យាប័នទៅឱ្យរដ្ឋាភិបាលចិនដីគោក ហើយត្រូវគេរំពឹងថានឹងធ្វើការបោះឆ្នោតចុងក្រោយ នៅថ្ងៃទី២០ ខែមិថុនាឆាប់ៗនេះ។
ក៏ប៉ុន្តែក្រុមប្រឹក្សានីតិបញ្ញត្តិ (LegCo) ពេលនេះបានពន្យារពេលការការពិនិត្យសំណើច្បាប់នេះ នៅក្នុងសភាផងដែរ៕