ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩
កងកម្លាំងអាកាសឥណ្ឌានិយាយនៅថ្ងៃព្រហស្បតិ៍ថា មន្ត្រីបុគ្គលិកទាំងអស់ចំនួន១៣នាក់នៅលើយន្តហោះ AN-៣២ ធ្លាក់នៅរដ្ឋ Arunachal Pradesh ស្លាប់ទាំងអស់។ ពុំមានអ្នកនៅរស់ពីការធ្លាក់យន្តហោះនោះទេ។
របាយការណ៍ស្រាវជ្រាវរបស់ ANI បង្ហាញថា ក្រុមអ្នកស្វែងរករបស់កងទ័ពអាកាសឥណ្ឌាទៅដល់កន្លែងធ្លាក់យន្តហោះនៅព្រឹកថ្ងៃព្រហស្បតិ៍ ក្រោយពីយន្តហោះនោះធ្លាក់នៅថ្ងៃពុធដោយសារអាកាសធាតុមិនល្អ។ ប្រភពកងកម្លាំងអាកាសនិយាយនៅថ្ងៃពុធថា ការស្ទះផ្លូវដោយសារតែពពកអាចជាហេតុផលនៅពីក្រោយការធ្លាក់យន្តហោះ។
យន្តហោះមានបុគ្គលិកចំនួន ១៣នាក់បាត់ខ្លួននៅថ្ងៃទី ៣ខែឧសភា។ យន្ដហោះនោះធ្វើដំណើរពី Jorhatឆ្ពោះទៅរកទីតាំងដី Mechuka នៅរដ្ឋ Arunachal Pradesh នៅពេលដែលវាបានបាត់បង់ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន។