ប៉ាឡេស្ទីនមិនជំរុញឱ្យប្រទេសអេហ្ស៊ីប និងហ្ស៊ូដានចូលរួមសន្និសីទដឹកនាំដោយអាមេរិក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩

យោងតាមប្រភពព័ត៌មានពីភ្នាក់ងាររ៉យទ័រនិយាយថា មេដឹកនាំប៉ាឡេស្ទីនជំរុញឱ្យប្រទេស  អេហ្ស៊ីប និងហ្ស៊ូដានពិចារណាឡើងវិញចំពោះការចូលរួមរបស់ពួកគេនៅក្នុងសន្និសិទដឹកនាំដោយអាមេរិកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែមិថុនានៅក្រុងបារ៉ែន។

ការចូលរួមនោះជាកត្តាព្រួយបារម្ភថា ធ្វើឱ្យការប្រឆាំងរបស់អារ៉ាប់ថយចុះចំពោះផែនការសន្តិភាពរបស់ក្រុងវ៉ាស៊ីនតោន។ សហរដ្ឋអាមេរិកពិពណ៌នាការប្រមូលផ្តុំនោះជាសិក្ខាសាលាមួយដើម្បីជំរុញសេដ្ឋកិច្ចប៉ាឡេស្ទីន និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីដោះស្រាយជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន។

មេដឹកនាំប៉ាឡេស្ទីនកំពុងតែធ្វើពហិការចំពោះកិច្ចប្រជុំ។ ពួកគេនិយាយថា ផែនការដែលមិនទាន់បានផ្សព្វផ្សាយជាកិច្ចសន្យាសតវត្សរបស់លោកប្រធានាធិបតី Donald Trump ពុំមានគោលដៅជួយរដ្ឋរបស់ពួកគេទេ។

អាជ្ញាធរប៉ាឡេស្ទីនមិនជំរុញឱ្យប្រទេសអេហ្ស៊ីប និងហ្ស៊ូដានចូលរួមសន្និសីទនៅក្រុងបារ៉ែន នេះយោងតាមប្រភពលោក Ibrahim Melhem អ្នកនាំពាក្យរដ្ឋាភិបាលប៉ាឡេស្ទីនបង្ហោះសារតាមបណ្តាញហ្វេសប៊ុកក្រោយពីមន្ត្រីអាមេរិកប្រកាសថា រដ្ឋទាំងពីរនោះរួមជាមួយប្រទេសម៉ារ៉ុកនឹងចូលរួមនៅក្នុងការប្រជុំនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here