មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់មិនមានចេតនាបង្កើតឬប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩

យោងតាមប្រភពព័ត៌មានពីនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe មានប្រសាសន៍ថាមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei មានប្រសាសន៍ថា ក្រុងតេរ៉ានគ្មានបំណងផលិត ឬប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ។

លោក Abe ប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងតេរ៉ាននៅថ្ងៃព្រហស្បតិ៍ក្រោយពីមានជំនួបជាមួយលោក Khamenei ថា “មេដឹកនាំកំពូល លោក Khamenei ធ្វើអត្ថាធិប្បាយថា ប្រទេសអ៊ីរ៉ង់នឹងមិន ឬមិនគួរបង្កើត ឬប្រើអាវុធនុយក្លេអ៊ែរហើយបន្ថែមថា ប្រទេសអ៊ីរ៉ង់ពុំមានបំណងផលិត ឬប្រើនោះទេ”។

នៅថ្ងៃមុនលោក Abe អំពាវនាវឱ្យប្រទេសអ៊ីរ៉ង់ដើរតួនាទីជាអ្នកស្ថាបនាក្នុងការធានាសន្តិភាព និងស្ថិរភាពនៅមជ្ឈឹមបូព៌ាដោយមានប្រសាសន៍ថា ក្រុងតូក្យូប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាងដែលអាចជួយប្រទេសអ៊ីរ៉ង់បាន។

LEAVE A REPLY

Please enter your comment!
Please enter your name here