ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩
ប្រភពព័ត៌មាន AP រាយការណ៍ថា ប្រទេសអាហ្វហ្គានីស្ថានដោះលែងអ្នកទោសតាលីបង់ចំនួន ៤៩០នាក់នៅទូទាំងប្រទេសដែលជាកាយវិការសុច្ឆន្ទៈមួយនៃកិច្ចប្រឹងប្រែងដើម្បីជំរុញដំណើរការសន្តិភាពឱ្យឆ្ពោះទៅមុខ។
លោក Feroz Bashari ប្រមុខមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា អ្នកបះបោរតាលីបានដែលគេលែងទាំងនោះមានជំងឺ ឬរយៈពេលជាប់គុករបស់ពួកគេនៅតិចជាងមួយឆ្នាំ។
ពួកគេគឺជាផ្នែកមួយនៃក្រុមអ្នកទោសចំនួន ៨៨៧នាក់ដែលប្រធានាធិបតីអាស៊ាហ្វហ្គានីបញ្ជាឱ្យដោះលែងនៅថ្ងៃបុណ្យ Eid-al-Fitr ។ គេមិនច្បាស់ថា នៅពេលណាអ្នកទោសដែលនៅសេសសល់ត្រូវគេដោះលែងនោះទេ។ បេសកជនសន្តិភាពអាមេរិកលោក Zalmay Khalilzad ស្ថិតនៅទីក្រុងកាប៊ុលកំពុងព្យាយាមស្តារកិច្ចចរចារសន្តិភាពឡើងវិញ។
