ទីក្រុងម៉ូស្គូបារម្ភពីការពង្រាយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅប្រទេសប៉ូឡូញ

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩

អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergey Ryabkov មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា ក្រុងម៉ូស្គូព្រួយបារម្ភអំពីផែនការរបស់អាមេរិកក្នុងការដាក់ពង្រាយយន្តចារកម្មគ្មានមនុស្សបើកនៅប្រទេសប៉ូឡូញ។

អ្នកការទូតមានប្រសាសន៍ថា ទង្វើរបស់ក្រុងវ៉ាស៊ីនតោនបង្ហាញនូវចេតនាឈ្លានពាន។ នៅថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក Donald Trump សន្យាចំពោះប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ថា លោកនឹងពង្រាយកងទ័ពអាមេរិក​ចំនួន ១,០០០នាក់ទៅកាន់ប្រទេសប៉ូឡូញ។

មន្រ្តីនៅក្រុង Warsaw និយាយថា ការពង្រាយកម្លាំងនោះនឹងរារាំងការឈ្លានពានដ៏មានសក្តានុពលពីប្រទេសរុស្ស៊ី។  ភ្នាក់ងារព័ត៌មានដកស្រង់ប្រសាសន៍របស់លោក Ryabkov ថា ផែនការពង្រាយយន្តគ្មានមនុស្សបើកទៅប្រទេសប៉ូឡូញឆ្លុះបញ្ចាំងពីការប៉ុនប៉ងដើម្បីបង្កើនភាពតានតឹងផ្នែកយោធានៅក្នុងទ្វីបអឺរ៉ុបជាពិសេសនៅឆកខាងកើតរបស់អង្គការណាតូ។

លោកបន្ថែមថា​ ការដោះសារមិនត្រឹមត្រូវរបស់អាមេរិកធ្វើឡើងដើម្បីជាលេសអាចអនុវត្តសកម្មភាពដែលបង្ករឱ្យមានអស្ថិរភាព និងបង្វែរស្ថានការណ៍។

LEAVE A REPLY

Please enter your comment!
Please enter your name here