ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩
យោងតាមសៀវភៅកត់ត្រាថ្មីនិយាយថាលោកគីមជុងណាំជាបងប្រុសរបស់មេដឹកនាំរបស់កូរ៉េខាងជើងជាភ្នាក់ងាររបស់ CIA ខណៈគេធ្វើឃាតលោកនៅព្រលានយន្តហោះ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៧។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដុលណាល់ត្រាំ មិនបានបញ្ជាក់អះអាង ឬក៏បដិសេធនៅលើរបាយការណ៍នេះទេ ដោយលោកគ្រាន់តែនិយាយថាគាត់នឹងមិនបញ្ចេញមតិអ្វីនោះទេ ចំពោះករណីនេះ។
លោកស្រី Anna Fifield ជាអ្នកនិពន្ធ ដែលទទួលជោគជ័យដ៏អស្ចារ្យ ហើយមើលទៅយកចិត្តទុកដាក់ជាមួយនឹងជីវិតរបស់លោកគីមជុងអ៊ុន និងការកើនឡើងនៃអំណាច។ លោកស្រីបាននិយាយទៅកាន់លោកស្រី Jane O’Brien អ្នករាយការណ៍សារព័ត៌មានរបស់ BBC World News America៕