លោកModi ស្នើលោកពូទីនចូលរួមកិច្ចប្រជុំកំពូល G20 ត្រីភាគីជាមួយចិន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩

មេដឹកនាំប្រទេសរុស្ស៊ី ឥណ្ឌានិងចិនគួររៀបចំកិច្ចពិភាក្សាត្រីភាគីនៅខាងក្រៅសន្និសីទកំពូល G20 នាពេលខាងមុខនៅទីក្រុងអូសាកា នេះបើតាមាការលើកឡើងរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ស្នើសុំឱ្យលោកវ្លាឌីមៀរពូទីន។

ប្រធានាធិបតីរុស្ស៊ីជួបប្រជុំជាមួយលោក Modi នៅឯកិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) នៅរដ្ឋធានី Bishkek របស់ប្រទេសគិរីហ្ស៊ីស្ថានកាលពីថ្ងៃព្រហស្បតិ៍។

“ខ្ញុំសង្ឃឹមថាយើងនឹងជួបគ្នានៅប្រទេសជប៉ុនឆាប់ៗនេះ។ ខ្ញុំក៏គិតថាយើងគួរតែធ្វើកិច្ចចរចានៅទម្រង់ RIC (ប្រទេសរុស្ស៊ី ឥណ្ឌា ចិន) នៅទីនោះ។ លោកបន្ថែមថាកិច្ចប្រជុំត្រីភាគីគួរតែត្រូវបានធ្វើឡើងនៅលើវេទិកាអន្ដរជាតិដទៃទៀត។

កិច្ចប្រជុំកំពូល G20 នៅឆ្នាំនេះត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងអូសាកានៅថ្ងៃទី២៨ និង២៩ ខែមិថុនាជាមួយប្រទេសជប៉ុនដែលជាម្ចាស់ផ្ទះរៀបចំការជួបជុំគ្នាជាលើកដំបូងជាលើកដំបូង។

LEAVE A REPLY

Please enter your comment!
Please enter your name here