កងកម្លាំងអ៊ីរ៉ាក់សម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២នាក់ក្នុងខេត្តSalahuddin

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩

យោធាHashd Shaabi របស់អ៊ីរ៉ាក់សម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២នាក់កាលពីថ្ងៃពុធនេះនៅក្នុងខេត្តSalahuddin។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកប្រយុទ្ធដែលគាំទ្ររដ្ឋាភិបាលបាននិយាយថាក្រុមភេរវករ២នាក់ឈ្មោះAbdullah Mohamed al-Jabouri និងBassam Mohamed al-Jabouri កំពុងរៀបចំផែនការវាយប្រហារភេរវកម្មប្រឆាំងនឹងជនស៊ីវិលនៅក្នុងទីក្រុងal-Shirqat ខេត្តSalahuddin។

ប្រតិបត្តិការនេះធ្វើឡើងដោយផ្អែកលើពត៌មានសម្ងាត់។ គួរបញ្ជាក់ថាប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីអ៊ីស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការកាន់កាប់ឡើងវិញលើទីក្រុងRawa​ ដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចរបស់ខេត្តAnbar និងព្រំដែនស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។

ISបានប្រកាសរដ្ឋអ៊ីស្លាមដោយខ្លួនឯងនៅក្នុងទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ក្រោយមកក៏មានយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក និងកងកម្លាំងយោធាប៉ារ៉ាបានចាប់ផ្តើមវាយប្រហារកាលពីឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់លើតំបន់ទាំងឡាយដែលបានគ្រប់គ្រងដោយពួកIS និងធ្វើការកាន់កាប់ឡើងវិញទាំងអស់លើទីជម្រកទាំងឡាយរបស់ពួកIS ដែលភាគច្រើនស្ថិតនៅក្នុងទីក្រុងMosul ដែលជាទីក្រុងដែលក្រុមនេះធ្លាប់បានប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេកាលពីពេលកន្លងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here