អារ៉ាប៊ីសោឌីបន្ទោសអ៊ីរ៉ង់លើការវាយប្រហារប្រេងកាតប៉ុន្តែមិនមានចេតនាបង្កសង្គ្រាមក្នុងតំបន់ទេ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩

ព្រះអង្គម្ចាស់ Mohammed bin Salman ព្រះមហាក្សត្រប្រទេសអារ៉ាប៊ីសោឌីចោទប្រកាន់លើប្រទេសអ៊ីរ៉ង់ជាមេគំនិតនៃការវាយប្រហារលើនាវាដឹកប្រេងចំនួនពីរគ្រឿងនៅក្នុងឈូងសមុទ្រអូម៉ង់នៅសប្តាហ៍នេះ។

ការផ្ទុះមួយធ្វើឱ្យរញ្ជួយដល់នាវាដឹកទំនិញជប៉ុនខណៈដែលលោក Abe ធ្វើកិច្ចចរចានៅក្រុងតេរ៉ាន។ លោក bin Salman ប្រាប់កាសែត Ashraq Al-Awsat ដែលគ្រប់គ្រងដោយអារ៉ាប៊ីសោឌីនៅថ្ងៃអាទិត្យថា រដ្ឋាភិបាលអ៊ីរ៉ង់មិនគោរពដល់វត្តមានរបស់នាយករដ្ឋមន្ត្រីជប៉ុនជាភ្ញៀវទេខណៈដែលក្រុងតេរ៉ានវាយប្រហារលើនាវាដឹកប្រេងចំនួន២គ្រឿង​ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។

ព្រះមហាក្សត្របន្ថែមទៀតថា ក្រុងតេរ៉ានកំណត់គោលដៅលើផ្នែកសន្តិសុខ និងស្ថេរភាពក្នុងតំបន់  ប៉ុន្តែសង្កត់ធ្ងន់ថា ក្រុងរ៉ីយ៉ាដមិនចង់ឱ្យមានភាពតានតឹងនាពេលបច្ចុប្បន្ននេះវិលទៅរកសង្រ្គាមទេ។ នាវាដឹកប្រេងចំនួនពីរគ្រឿងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ‘Front Altair’ របស់ប្រទេសន័រវេ និងក្រុមហ៊ុន Kokuka Courageous ដែលគ្រប់គ្រងដោយជនជាតិជប៉ុនរងការវាយប្រហារនៅឈូងសមុទ្រអូម៉ង់នៅថ្ងៃព្រហស្បតិ៍។

ប្រធានាធិបតីអាមេរិកលោក Donald Trump និងរដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo កត់សម្គាល់ពីឧប្បត្តិហេតុភ្លាមៗ ដោយលើកឡើងពីរបាយការណ៍ស៊ើបការណ៍សម្ងាត់។ លោក Trump មានប្រសាសន៍នៅថ្ងៃសុក្រថា វាមានសារៈសំខាន់ណាស់ដែលអ៊ីរ៉ង់ត្រូវបកស្រាយរឿងទាំងអស់។  ក្រោយមកក្រុងវ៉ាស៊ីនតោនចេញផ្សាយវីដេអូរដើមមួយដែលបង្ហាញថា នាវិកទូករបស់អ៊ីរ៉ង់យករ៉ែចេញពីកប៉ាល់មួយ។

សហរដ្ឋអាមេរិកមិនផ្តល់ភ័ស្តុតាងបន្ថែមទៀតអំពីការចោទប្រកាន់លើប្រទេសអ៊ីរ៉ង់នៅក្នុងការវាយប្រហារនោះទេ។ ទន្ទឹមនឹងនេះដែរប្រធានក្រុមហ៊ុនដឹកជញ្ជូនជប៉ុនដែលកាន់កាប់នាវានោះប្រាប់ក្រុមអ្នកយកព័ត៌មានថា នាវិកបើកទូកឃើញ វត្ថុហោះហើរវាយប្រហារនាវានោះ។ ប្រទេសអ៊ីរ៉ង់បដិសេធលើការចោទប្រកាន់ទាំងអស់។

LEAVE A REPLY

Please enter your comment!
Please enter your name here