យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនធ្លាក់នៅក្នុងតំបន់LPR

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩

លោក Ivan Filiponenko អ្នកនាំពាក្យឱ្យក្រសួងការពារជាតិ LPR មានប្រសាសន៍នៅថ្ងៃអាទិត្យថា យន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ុយក្រែនដែលស្ថិតក្នុងបេសកកម្មយកការណ៍ក្បែរតំបន់លំនៅGolubovsky ក្នុងសាធារណរដ្ឋប្រជាមានិត Lugansk ត្រូវកម្លាំង LPR បាញ់ទម្លាក់។

លោក LuganskInformCenter មានប្រសាសន៍ថា “ថ្ងៃនេះកងទ័ពរបស់យើងរារាំងការប៉ុនប៉ងរបស់អ៊ុយក្រែនក្នុងការប្រើយន្តគ្មានមនុស្សបើក។ យន្តហោះប្រភេទ Phantom ត្រូវបាញ់ទម្លាក់ដោយទាហាននៅទីតាំងសង្កេតការណ៍នៅក្បែរតំបន់់ Golubovsky ។ អ្នកនាំពាក្យក្រសួងការពារជាតិLPR លោក Yakov Osadchiy មានប្រសាសន៍ថា យន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ុយក្រែនចំនួន ៥គ្រឿងត្រូវគេបាញ់ទម្លាក់នៅខែមេសា​ និងឧសភា។

ក្រោមកិច្ចព្រមព្រៀងដែលសម្រេចនៅឯកិច្ចចរចា Minsk នៃក្រុមទំនាក់ទំនងមានតែអ្នកឃ្លាំមើលនៃបេសកកម្មត្រួតពិនិត្យពិសេសរបស់ OSCE ប៉ុណ្ណោះដែលគេអនុញ្ញាតឱ្យប្រើប្រាស់យន្តគ្មានមនុស្សបើកនៅក្នុងតំបន់ដែលនៅជាប់នឹងខ្សែបន្ទាត់ទំនាក់ទំនងនៅ Donbass ។ ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមសាធារណរដ្ឋ Lugansk និង Donetsk  កងទ័ពអ៊ុយក្រែនប្រើយន្តហោះគ្មានមនុស្សបើកសម្រាប់គោលបំណងស៊ើបអង្កេត និងបង្ករភាពភ័យខ្លាចជាការបំពានលើកិច្ចព្រមព្រៀង។

LEAVE A REPLY

Please enter your comment!
Please enter your name here