ប្រភពព័ត៌មានTASS ផ្សាយឡើងវិញថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩
នៅថ្ងៃសៅរ៍ សមាជិករបស់ចលនា Houthi Ansar Allah វាយប្រហារលើព្រលានយន្តហោះចំនួនពីរនៅក្នុងទីក្រុងអារ៉ាប៊ីសោឌី។ ប៉ុស្តិ៍ទូរទស្សន៍ Al-Massira ប្រាប់ឱ្យដឹងថា ព្រលានយន្តហោះចំនួនពីរនៅក្នុងទីក្រុង Abha និង Jazan រងការវាយប្រហារ។
យោងតាមប្រភពព័ត៌មានពីបណ្តាញទូរទស្សន៍ Al-Jazeera បង្ហាញឱ្យដឹងថា យោធាអារ៉ាប៊ីសោឌីព្យាយាមរារាំងម៉ីស៊ីលដែលបាញ់លើគោលដៅ Abha។ នៅថ្ងៃទី១២ ខែមិថុនា សមាជិក Houthis វាយប្រហារលើអាកាសយានដ្ឋាន Abha។
យោងតាមប្រភពព័ត៌មានដែលផ្តល់ដោយសម្ព័ន្ធអារ៉ាប៊ីសោឌីបង្ហាញថា ម៉ីស៊ីលមួយគ្រាប់ហោះទៅដល់តំបន់ និងធ្លាក់ដល់ដីបណ្តាលឱ្យមនុស្សចំនួន ២៦ នាក់រងរបួស។ ការប៉ះទង្គិចប្រដាប់អាវុធរវាងកម្លាំងរដ្ឋាភិបាល និងក្រុម Ansar Allah បន្តនៅក្នុងប្រទេសយេម៉ែនចាប់តាំងពីខែសីហាឆ្នាំ២០១៤ មក។
ជម្លោះនោះឈានចូលដល់ក្នុងដំណាក់កាលសកម្ម នៅពេលដែលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសោឌីធ្វើសកម្មភាពលុកលុយក្នុងប្រទេស នេះយោងតាមការលើកឡើងរបស់ប្រធានាធិបតីលោក Abdrabbuh Mansour Hadi ។ អារ៉ាប៊ីសោឌីមានការគាំទ្រពីកងកម្លាំងអាកាសរបស់បារ៉ែន កាតា គុយវ៉ែត និងអារ៉ាប់រួម ចូលរួមនៅក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងពួកឧទ្ទាម។ ប្រទេសអេហ្ស៊ីប ហ្ស៊ូដាន ម៉ារ៉ុក និងស៊ូដានក៏ជាផ្នែកមួយរបស់ក្រុមចម្រុះ។