កងកម្លាំងស៊ីរីដណ្តើមបានតំបន់ហាម៉ាមកគ្រប់គ្រងវិញ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩

កាសែតអាលម៉ាស្តា(Al-Masdar) រាយការណ៍ថា កងទ័ពស៊ីរីទទួលបានការគាំទ្រពីកងកម្លាំងការពារជាតិ    ដណ្តើមបានតំបន់យុទ្ធសាស្ត្រថែល មាលេស (Tell Maleh) នៅភាគពាយព្យនៃខេត្តហាម៉ា។ ក្នុងអំឡុងពេលប្រតិបត្តិការវាយលុក  កងកម្លាំងកម្ចាត់ពួកភេរវជនពីក្រុមចាបាតអាល់នុស្រា(Jabhat Al-Nusra ក្រុមភេរវកម្មខុសច្បាប់នៅក្នុងប្រទេសរុស្ស៊ី) និងដណ្តើមបានតំបន់នោះមកគ្រប់គ្រង។

កងទ័ពស៊ីរីថែមទាំងរំដោះបានតំបន់តាំងលំនៅតំបន់អាល់ ចេប៊ីន Al Jebin  និងគ្របគ្រងលើផ្លូវហាយវ៉េរវាងទីក្រុង Mharde និង Sukeylabiya។ នៅថ្ងៃទី៧  ខែមិថុនា កងទ័ព និងកងជីវពលរំដោះបានតំបន់យុទ្ធសាស្ត្រថែលមាលេស (Tell Maleh) ពីពួកភេរវជន។ ទោះជាយ៉ាងណាប៉ុន្មានថ្ងៃក្រោយមកកងទ័ពស៊ីរ៉ីបន្ថយកម្លាំងវាយប្រហារក្នុងតំបន់នោះដើម្បីចៀសវាងការស្លាប់ និងរបួសកាន់តែច្រើន។

កងទ័ពកម្លាំងខ្លារបស់ស៊ីរីដឹកនាំដោយឧត្តមសេនីយ៍ Suheil al-Hassan ឥឡូវនេះកំពុងប្រយុទ្ធដើម្បីដណ្តើមយកតំបន់តាល អាលសាខ (Tal al-Sakhr) នៅភាគខាងជើងតំបន់កាហ្វ ណាបុដា (Kafr Nabuda) ។ ការគ្រប់គ្រងលើតំបន់នោះនឹងអនុញ្ញាតឱ្យកងកម្លាំងរបស់រដ្ឋាភិបាលទទួលបានកន្លែងរឹងមាំពីក្រុមភេរវករដ៏ធំមួយនៅក្នុងតំបន់ស្ហាយខុន (Shaykhun) នៅភាគខាងត្បូងខេត្តអ៊ីដលីប និងនៅចន្លោះរដ្ឋធានីហាម៉ា និងអាឡេប៉ូ។

ចាប់តាំងពីដើមខែឧសភាមក កងកម្លាំងស៊ីរីរំដោះបានទីក្រុង និងភូមិមានចំនួនច្រើនជាង ២០ដើម្បីពង្រីកការគ្រប់​គ្រង​របស់ខ្លួននៅភាគពាយព្យរបស់ប្រទេស។ ប្រតិបត្តិការនេះធ្វើឡើងតាមបញ្ជារបស់សាធារណរដ្ឋ  មានគោលបំណងធានាសន្តិសុខក្នុងតំបន់របស់ស៊ីវិលនៅភាគកណ្តាលខេត្តហាម៉ា ដែលធ្លាប់ទទួលរងការវាយប្រហារពីភេរវជន។

LEAVE A REPLY

Please enter your comment!
Please enter your name here