មេដឹកនាំសាសនាគ្រឺស្តអំពាវនាវឱ្យមានកិច្ចពិភាក្សាសន្តិភាពនៅតំបន់សមុទ្រអូម៉ង់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩

លោកប៉ុប(Pope) មេដឹកនាំសាសនាគ្រឹស្តបារាំងអំពាវនាវឱ្យមានការបន្ថយភាពតានតឹងនៅមជ្ឈឹមបូព៌ា ងជម្រុញឱ្យគ្រប់ភាគីទាំងអស់បង្ហាញភាពអត់ធ្មត់ចំពោះហេតុការណ៍វាយប្រហារថ្មីៗលើនាវាដឹកប្រេងនៅឈូងសមុទ្រអូម៉ង់។ លោកមានប្រសាសន៍នៅថ្ងៃអាទិត្យថា “ ខ្ញុំសូមអញ្ជើញអ្នករាល់គ្នាឱ្យប្រើវិធីសាស្ត្រការទូតមកដោះស្រាយបញ្ហាស្មុគស្មាញក្នុងជម្លោះនៅមជ្ឈឹមបូព៌ា។

ខ្ញុំសូមអំពាវនាវជាថ្មីម្តងទៀតឱ្យសហគមន៍អន្តរជាតិខិតខំប្រឹងប្រែងគ្រប់សកម្មភាពដែលអាចធ្វើទៅបានដើម្បីគាំទ្រការចរចា និងស្វែងរកសន្តិភាព។” នាវាដឹកប្រេងចំនួនពីរគ្រឿងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ‘Front Altair’ របស់ប្រទេសន័រវេស និងក្រុមហ៊ុន Kokuka Courageous ដែលគ្រប់គ្រងដោយជនជាតិជប៉ុនរងការខូចខាតពីការផ្ទុះនៅថ្ងៃព្រហស្បតិ៍ ក្រោយពីរងការកំណត់គោលដៅពីប្រភពមិនច្បាស់លាស់។

គេមិនទាន់ច្បាស់ទេថា អាវុធប្រភេទណាដែលគេប្រើដើម្បីវាយធ្វើការវាយប្រហារលើនាវា។ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តខ្លះធ្វើការបន្ទោសលើប្រទេសអ៊ីរ៉ង់ចំពោះឧបទ្ទវហេតុនេះ ប៉ុន្តែពុំមានភ័ស្តុតាងច្បាស់លាស់បង្ហាញពីការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់ឡើយ។ ប្រទេសអ៊ីរ៉ង់បដិសេធថា ពួកគេពុំធ្វើសកម្មភាពណាមួយទាក់ទងនឹងការវាយប្រហារនោះទេដោយលើកឡើងថា ការបំផ្លិចបំផ្លាញនោះធ្វើឡើងដោយភាគីទីបីដើម្បីបង្កើតក្តីអន្តរាយដល់កិច្ចប្រឹងប្រែងការទូតរបស់ប្រទេសអ៊ីរ៉ង់។

LEAVE A REPLY

Please enter your comment!
Please enter your name here