លោក Erdogan ផ្គត់ផ្គង់ S-៤០០ អាចផ្តើមនៅពាក់កណ្តាលខែកក្កដា

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩

លោក Recep Tayyip Erdogan ប្រធានាធិបតីប្រទេសទួរគីប្រាប់ក្រុមអ្នកសារព័ត៌មានថា ការផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល S-៤០០ របស់រុស្ស៊ីទៅកាន់ក្រុងអង់ការ៉ានឹងចាប់ផ្តើមនៅពាក់    កណ្តាលខែកក្កដា ក្រោយពីលោកវិលត្រឡប់មកពីកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីវិធានការពង្រឹងទំនុកចិត្តនៅអាស៊ី (CICA) ក្នុងរដ្ឋធានីឌូស្ហានបេ(Dushanbe) ប្រទេសតាជីគីស្ថាន(Tajikistan )។

លោក Erdogan សង្កត់ធ្ងន់ថា ទីក្រុងអង់ការ៉ាមិនមានគម្រោងបោះបង់កិច្ចសន្យាទិញប្រព័ន្ធ  S-៤០០ទេ។ លោកពន្យល់ថា ” យើងសម្រេចចិត្តចុះហត្ថលេខា យើងនឹងបំពេញនូវអ្វីដែលយើងនាំគ្នាចាប់ផ្តើមធ្វើ។ ទាក់ទងនឹងករណីប្រាក់កម្ចី ប្រទេសរុស្ស៊ីផ្តល់អត្ថប្រយោជន៍ជាច្រើន និងផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ដែលមិនមាននៅលើទីផ្សារអន្តរជាតិ។

” ក្រសួងការពារជាតិរបស់ប្រទេសតួរគីកំពុងរៀបចំការឆ្លើយតបចំពោះលិខិតមួយដែលផ្ញើមកពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Patrick Shanahan ស្តីពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការផ្អាកប្រទេសទួរគីមិនឱ្យចូលរួមកម្មវិធីហ្វឹកហ្វឺនអាកាសយានិកទួរគីនៅសហរដ្ឋអាមេរិកក្នុងកម្មវិធីយន្តហោះទម្លាក់គ្រាប់បែក F-៣៥ ក្រោយពីប្រទេសទួរគីមានកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារ S-៤០០។

LEAVE A REPLY

Please enter your comment!
Please enter your name here