ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩
កងកម្លាំងសន្តិសុខអ៊ីរ៉ាក់កាលពីថ្ងៃពុធនេះបានចាប់ខ្លួនក្រុមភេរវករអ៊ីស្លាមម្នាក់ដែលពាក់ខ្សែក្រវ៉ាត់គ្រាប់បែកក្នុងខេត្តDiyala។ គេហទំព័រពត៌មានAl-Madar បានដកស្រង់សម្តីរបស់សារពត៌មានសន្តិសុខMedia Cell ដែលនិយាយនៅក្នុងសេចក្តីប្រកាសពត៌មានមួយថាកងកម្លាំងបញ្ជាការប្រតិបត្តិការខេត្តDiyala ទទួលបានពត៌មានស៊ើបការណ៍សម្ងាត់រួចហើយក៏ធ្វើការចាប់ខ្លួនភេរវកររដ្ឋអ៊ីស្លាមម្នាក់នៅក្នុងខេត្តDiyala។
ភេរវករឃើញថាមានពាក់ខ្សែក្រវ៉ាត់គ្រាប់បែកនៅពេលធ្វើការចាប់ខ្លួន ហើយនិងឃើឃមានអាវុធ និងគ្រាប់មួនចំនួនផងដែរដែលជាកម្មសិទ្ធិរបស់គាត់។ គួររំលឹកថាអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើរដ្ឋអ៊ីស្លាមកាលពីខែធ្នូឆ្នាំ២០១៧ ដោយមានជំនួយពីសម្ព័ន្ធភាពមិត្តដឹកនាំដោយអាមេរិកបានធ្វើការកាន់កាប់លើទឹកដីទាំងអស់ដែលធ្លាប់គ្រប់គ្រង ដោយក្រុមជ្រុលនិយមកាលពីឆ្នាំ២០១៤ និង២០១៥។
បើទោះបីជាក្រុមនេះបានទទួលការបរាជ័យនៅទីកន្លែងសំខាន់របស់ពួកគេនៅទូទាំងប្រទេសអ៊ីរ៉ាក់ក៏ដោយក៏ក្រុមនេះនៅតែបន្តធ្វើការវាយប្រហារម្តងម្កាលប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានព្រមានថាក្រុមសកម្មប្រយុទ្ធនៅតែបង្កការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។