ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩
កងនាវាចរអាមេរិកកំពុងស្នើសុំទឹកប្រាក់រាប់រយលានដុល្លារដើម្បីអភិវឌ្ឍ និងទិញនាវាចម្បាំងសមុទ្រដែលគ្មានមនុស្សបើកដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនាពេលអនាគតពីប្រទេសនានាដូចជាបញ្ហាមកពីប្រទេសចិន។
នៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារពីគូប្រជែងសង្រ្គាមទ្រឹស្តី លោក Ronald O’Rourke អ្នកជំនាញនាវាចរនៅសេវាកម្មស្រាវជ្រាវសភាស្នើឱ្យមានដំណោះស្រាយលើការបង្កើតនាវាមនុស្សបើក ឬនាវាចម្បាំង (UVs)។
នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយនៅសប្តាហ៍មុនដោយសេវាកម្មស្រាវជ្រាវសភាលោក O’Rourke លើកហេតុផលថា យន្ត(robot armada ) នឹងត្រូវការទិញក្នុងចំនួនច្រើនហើយវាមិនប្រើកម្លាំងមនុស្សដូចនាវានាពេលបច្ចុប្បន្ននោះទេ តែការចំណាយកាន់តែច្រើនប្រសិនបើវាត្រូវបំផ្លាញក្នុងសមរភូមិ។
យុទ្ធសាស្ត្រនោះត្រូវគេសន្មតថា ធ្វើឱ្យសហរដ្ឋអាមេរិកប្រឈមនឹងការប្រកួតប្រជែងខណៈពេលដែលកងនាវាចម្បាំងចិនបង្កើនសមត្ថភាពបច្ចេកទេស និងចំនួនអ្នកប្រយុទ្ធ។ ថ្វីបើនាវាចម្បាំងអាមេរិកវិនិយោគរួចទៅហើយនៅក្នុងនាវាចម្បាំងបញ្ជាពីចម្ងាយក្តី សំណើថ្មីនោះត្រូវការប្រាក់ចំនួន ៦២៨,៨ លានដុល្លារសម្រាប់សារពើពន្ធឆ្នាំ២០២០ ដើម្បីរៀបចំ និងធ្វើទំនើបកម្មនាវា ដោយផ្អែកលើបច្ចេកវិទ្យា និងធ្វើការផ្លាស់ប្តូរពីលក្ខណៈនាវាលើផ្ទៃទឹក និងឆ្ពោះទៅរកអនាគតនាវាបញ្ជាពីចម្ងាយ។ គិតត្រឹមឆ្នាំ២០២៤ តម្លៃរបស់គម្រោងនោះត្រូវគេព្យាករណ៍ថានឹងឡើងដល់ ៤,៥ ពាន់លានដុល្លារ។ កងទ័ពជើងទឹកចង់ទិញនាវា UV ឱ្យលឿនសម្រាប់ប្រើនៅឆ្នាំក្រោយ។ របាយការណ៍នោះក៏បង្ហាញផងដែរថា សេវាកម្មនោះនឹងជំរុញឱ្យក្រុមហ៊ុនផលិតអាវុធ Boeing ចាប់ផ្តើមផលិតនាវាគ្មានមនុស្សបើក ឬ XLUUVs ។
កងទ័ពជើងទឹកចំណាយប្រាក់ចំនួន ៤២លានដុល្លារអាមេរិករួចទៅហើយលើក្រុមហ៊ុន Boeing ដើម្បីអភិវឌ្ឍនាវាមុជទឹកយន្ត Orca នៅក្នុងខែកុម្ភៈ ហើយឥឡូវនេះយោធាមេរិកត្រៀមរួចរាល់ដើម្បីបញ្ជាទិញចំនួន ៩គ្រឿង។ XLUUVs នឹងមានទំហំធំពេក និងមិនត្រូវនាវាមួយផ្សេងទៀតដឹកជញ្ជូនទេ ហើយវានឹងត្រូវបញ្ជូនចេញពីចំណត។ សហរដ្ឋអាមេរិកកំពុងត្រៀមលក្ខណៈដើម្បីបន្ថែមប្រាក់មួយចំនួនក្នុងការបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងទឹកចំពេលមានការអះអាងជាបន្តបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើនាវាដឹកជញ្ចូនអន្តរជាតិក៏ដូចជាមានភាពតានតឹងនៅក្នុងតំបន់ដទៃទៀត។ នៅដើមខែនេះនាវានុយក្លេអ៊ែរ USS Chancellorsville បុកគ្នាជាមួយនាវាពិឃាតរុស្ស៊ីនៅសមុទ្រចិនខាងត្បូងដោយគេបញ្ជូនវាទៅនៅទីនោះដើម្បីប្រឆាំងនឹងការទាមទារដែនដីរបស់ក្រុងប៉េកាំង។
