សហរដ្ឋអាមេរិកគ្រោងធ្វើការវាយប្រហារតបទៅប្រទេសអ៊ីរ៉ង់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩

ប្រភពរបស់អង្គការសហប្រជាជាតិជឿថា សហរដ្ឋអាមេរិកគ្រោងនឹងអនុវត្តការវាយប្រហារលើប្រទេសអ៊ីរ៉ង់ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើនាវាដឹកប្រេងចំនួនពីរគ្រឿងនៅក្នុងឈូងសមុទ្រអូម៉ង់ ដោយអាមេរិកបន្ទោសលើក្រុងតេរ៉ានថា ពុំផ្តល់ភ័ស្តុតាងដែលគួរឱ្យទុកចិត្ត។

មន្ត្រីនៅទីស្នាក់ការកណ្តាលក្រុងញូវយ៉កប្រាប់កាសែតអេហ្ស៊ីបឈ្មោះ Maariv ថា ពួកគេកំពុងវាយតម្លៃលើផែនការរបស់សហរដ្ឋអាមេរិកដើម្បីអនុវត្តការវាយប្រហារនោះ។  ក្រុមមន្រ្តីអះអាងថា ក្រុមរដ្ឋអំណាចរ​បស់លោក Trump កំពុងធ្វើកិច្ចចរចាឥតឈប់ជាមួយនឹងមេបញ្ជាការយោធា និងទីប្រឹក្សាជាន់ខ្ពស់ជាមួយលោកប្រធានាធិបតី Donald Trump តាំងពីថ្ងៃ  សុក្រ។ ផែនការនោះគឺសហរដ្ឋអាមេរិករៀបចំទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់។

អ្នកការទូតមួយនៅលោកខាងលិចរាយការណ៍ថា ការទម្លាក់គ្រាប់បែកនោះនឹងមានទំហំធំ ប៉ុន្តែមានការកំណត់ចំពោះគោលដៅជាក់លាក់មួយ។ ប្រភពដដែលបន្តថា ការសម្រេចចិត្តចាត់វិធានការប្រើកម្លាំងយោធាហាក់ដូចជាធ្វើឡើងមុនពេលមានសេចក្តីរាយការណ៍ថា ប្រទេសអ៊ីរ៉ង់មានផែនការបង្កើនកម្រិតជាតិអ៊ុយរ៉ានីញ៉ូមដែលការឆ្លើយតបទៅនឹងភាពតានតឹងកាន់តែខ្លាំងឡើងជាមួយទីក្រុងវ៉ាស៊ីនតោន។

ប្រភពបន្តថាលោក Trump ពុំមានក្តីសប្បាយរីករាយចំពោះការវាយប្រហារនោះទេ ប៉ុន្តែលោកបាត់បង់ភាពអត់ធ្មត់ ហើយទទួលរងឥទ្ធិពលពីលោក Mike Pompe រដ្ឋលេខាធិការដែលជំរុញឱ្យលោកមានសកម្មភាពប្រើកម្លាំងយោធា។ លោក Pompeo នឹងធ្វើទស្សនកិច្ចទៅបញ្ជាការកណ្តាលអាមេរិកនៅមូលដ្ឋានកងទ័ពអាកាស MacDill ក្នុងតំបន់ Tampa រដ្ឋ Florida នៅថ្ងៃអង្គារដើម្បីពិភាក្សាពីការព្រួយបារម្ភផ្នែកសន្តិសុខក្នុងតំបន់ និងប្រតិបត្តិការត្រូវធ្វ់បន្ត។

គាត់អះអាងម្តងហើយម្តងទៀតថា ប្រទេសអ៊ីរ៉ង់ត្រូវទទួលខុសត្រូវចំពោះការវាយប្រហារលើនាវាដឹកប្រេង ប៉ុន្តែមិនបានផ្តល់ភស្តុតាងគួរឱ្យជឿជាក់ទេ។ រដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់លោក Heiko Maas មានប្រសាសន៍នៅសប្តាហ៍មុនថា វីដេអូរ ដែលផ្តល់ជាភស្តុតាងដោយសហរដ្ឋអាមេរិកគឺមិនគ្រប់គ្រាន់សម្រាប់បង្ហាញពីកំហុសឆ្គងរបស់ប្រទេសអ៊ីរ៉ង់ទេ  ហើយភស្តុតាងរបស់អាមេរិកត្រូវក្រុមហ៊ុនជប៉ុនដែលជាម្ចាស់នាវាមួយដែលរងការវាយប្រហារនោះជំទាស់។

ការអះអាងរបស់អាមេរិកអំពីកំហុសរបស់ប្រទេសអ៊ីរ៉ង់ចំពោះការវាយប្រហារលើនាវានោះត្រូវគេប្រៀបធៀបទៅនឹងភស្តុតាងក្លែងក្លាយរបស់ WMD ដែលបង្ហាញដោយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក State Colin Powell មុនពេលមានការលុកលុយប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣។ ប្រវត្តិនោះដើរតួជារឿងគួរឱ្យប្រុងប្រយ័ត្នដើម្បីប្រឆាំង​នឹងការធ្លាក់ចូលទៅក្នុងសង្គ្រាមជាថ្មីម្តងទៀត យោងតាមប្រសាសន៍របស់អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitri Peskov លើកឡើងនៅថ្ងៃអាទិត្យ។  លោក Peskov មានប្រសាសន៍ថា “យើងមិនបានភ្លេចចានបាយជាមួយម្សៅពណ៌សទេ។ យើងចងចាំហើយដូច្នេះទើបយើងចេះអត់ធ្មត់ក្នុងការវាយតម្លៃរបស់យើង។

LEAVE A REPLY

Please enter your comment!
Please enter your name here