ទាហានឥណ្ឌាស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយពួកសកម្មប្រយុទ្ធ

0

ប្រភពពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩

ទាហានកងទ័ពឥណ្ឌា និងសកម្មប្រយុទ្ធចំនួន ២នាក់ស្លាប់ក្នុងហេតុការណ៍ការបាញ់ប្រហារនៅតំបន់ Jammu និង Kashmir ក្រោយពីទាហានសំខាន់ចំនួន ១នាក់ស្លាប់ និង៦នាក់រងរបួសក្នុងការបាញ់កាំភ្លើង និងបំផ្ទុះគ្រាប់បែករថយន្ត។

កងកម្លាំងសន្ដិសុខឥណ្ឌា និងពួកសកម្មប្រយុទ្ធ Jaish-e-Mohammed (JeM) ប្រយុទ្ធគ្នានៅក្នុងស្រុក Anantnag ក្នុងតំបន់ Jammu និង Kashmir នៅថ្ងៃអង្គារ។ ទាហានកងទ័ពឥណ្ឌា និងសកម្មប្រយុទ្ធចំនួន ២នាក់ស្លាប់ ហើយប៉ូលិសជឿថា សកម្មប្រយុទ្ធម្នាក់ទៀតកំពុងលាក់ខ្លួននៅក្នុងតំបន់នោះ។

ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យទាំងអស់ត្រូវគេកំណត់អត្តសញ្ញាណថាជាលោក Sajjad Maqbool Bhat។ គាត់ត្រូវគេចោទប្រ​កាន់ពីបទរៀបចំការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងក្បួនប៉ូលិសកណ្តាលនៅតំបន់ Pulwama, Jammu និង Kashmir នៅខែកុម្ភៈ។ នៅថ្ងៃចន្ទ  មេបញ្ជាការ កងទ័ពឥណ្ឌាម្នាក់ត្រូវគេសម្លាប់នៅពេលដែលយោធាប៉ះទង្គិចជាមួយពួកសកម្មប្រយុទ្ធនៅតំបន់ Anantnag ក្នុងអំឡុងពេលប្រតិបត្តិការសន្តិសុខរួមមួយ។

មេបញ្ជាការ លោក Ketan Sharma និងសកម្មប្រយុទ្ធពុំស្គាលឈ្មោះ(គេជឿថា ជាជនបរទេស) ស្លាប់ក្នុងហេតុការណ៍ការបាញ់ប្រហារដោយកាំភ្លើង។ ប៉ូលិសនិយាយថា ទាហានចំនួនពីរនាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រុមមន្ត្រីបញ្ជាក់ឱ្យដឹងថា ពួកសកម្មប្រយុទ្ធម្នាក់បាញ់សម្លាប់ក្រុមសន្តិសុខ  ហើយគ្រាប់​បែក និងគ្រាប់កាំភ្លើងត្រូវគេរកឃើញនៅកន្លែងនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here