ប្រទេសអ៊ីស្រាអែលមានក្បាលកាំជ្រួចម៉ីស៊ីលចំនួនពី៨០ ទៅ៩០គ្រាប់

0

ប្រភពពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩

របាយការណ៍របស់ SIPRI បង្ហាញឱ្យដឹងថា ប្រទេសអ៊ីស្រាអែលមានកាំជ្រួចម៉ីស៊ីលចំនួនចន្លោះពី ៨០-៩០ គ្រាប់ ខណៈដែលទីក្រុង Tel Aviv បន្តចោទប្រកាន់លើប្រទេសអ៊ីរ៉ង់អំពីការគិតដល់នុយក្លេអ៊ែរ។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិក្រុងស្តុកខុល (SIPRI) លើកឡើងថា នៅក្នុងសៀវភៅប្រចាំឆ្នាំថ្មីរបស់ខ្លួនស្តីពីស្ថានភាពអាវុធ និងសន្តិសុខអន្តរជាតិមានប្រទេសចំនួនប្រាំបួននៅលើពិភពលោកដែលបច្ចុប្បន្នមានអាវុធនុយក្លេអ៊ែរ។

របាយការណ៍នោះធ្វើការប៉ាន់ប្រមាណថា បរិមាណនុយក្លេអ៊ែររបស់ពិភពលោកចាប់ផ្តើមពី ១៤, ៤២៥  នៅដើមឆ្នាំមុន និង ១៣, ៨៦៥ នៅឆ្នាំនេះ  ខណៈដែលសហរដ្ឋអាមេរិក និងរុស្ស៊ីកំពុងអនុវត្តតាមការសន្យារបស់ខ្លួនក្រោមសន្ធិសញ្ញា START ថ្មីដែលចុះហត្ថលេខាក្នុងឆ្នាំ២០១០។

វិទ្យាស្ថាននោះបន្ថែមថា ប្រទេសអ៊ីស្រាអែលដែលរក្សាគោលនយោបាយដោយមិនបញ្ជាក់ ឬបដិសេធចំពោះការកាន់កាប់អាវុធនុយក្លេអ៊ែរនោះមានក្បាលនុយក្លេអ៊ែរពី ៨០ ទៅ ៩០ គ្រាប់នៅក្នុងស្តុករបស់ខ្លួនដូចគ្នានឹងឆ្នាំមុនដែរ។ វិទ្យាស្ថាននោះបន្ថែមថា វាកើតមានឡើងខណៈពេលមានភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលធ្វើយុទ្ធនាការចោទប្រកាន់លើប្រទេសអ៊ីរ៉ង់អំពីមហិច្ឆតានុយក្លេអ៊ែរដោយលោកពុំមានបង្ហាញពីភស្តុតាង ឬមានភស្តុតាងបង្ហាញគ្រប់គ្រាន់។

នៅឆ្នាំ២០១២មេដឹកនាំអ៊ីស្រាអែលល្បីល្បាញបង្កើតឱ្យមានសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិបង្ហាញពីវឌ្ឍនភាពរបស់អ៊ីរ៉ង់ក្នុងការទិញឧបករណ៍នុយក្លេអ៊ែរដោយមានបន្ទាត់ពណ៌ក្រហមគូលើរូបភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here