ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងធ្វើសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់តែមិនមែនពេលនេះទេ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩

ប្រធានាធិបតីអាមេរិកមានប្រសាសន៍ថានឹងចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដើម្បីរារាំងប្រទេសនោះមិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ។ ជម្លោះរវាងទីក្រុងតេរ៉ាន និងទីក្រុងវ៉ាស៊ីនតោនកើនឡើងក្រោយពីសហរដ្ឋអាមេរិកចោទប្រកាន់ប្រទេស​អ៊ីរ៉ង់ធ្វើការវាយប្រហារលើនាវាដឹកប្រេងចំនួនពីរគ្រឿង។

លោកត្រាំប្រាប់ទស្សនាវដ្ដី Time នៅថ្ងៃអង្គារថា  “ខ្ញុំនឹងប្រើអាវុធនុយក្លេអ៊ែរ”។ របាយការណ៍នោះមិនបានបញ្ជាក់ឱ្យច្បាស់ថា លោកប្រធានាធិបតីបរិយាយអំពីស្ថានភាពនៃការចាប់ផ្ដើមជម្លោះប្រដាប់អាវុធពេញលេញជាមួយសាធារណរដ្ឋអ៊ីស្លាមលើកម្មវិធីនុយក្លេអ៊ែរពេលណានោះទេ។

នៅពេលអ្នកយកព័ត៌មានម្នាក់សួរថា តើលោកកំពុងពិចារណាសកម្មភាពយោធាប្រឆាំងអ៊ីរ៉ង់ឥឡូវនេះឬ? លោកឆ្លើយតបថា”ខ្ញុំមិននិយាយថា ធ្វើសង្គ្រាមឥលូវនេះទេ។ ខ្ញុំមិនទាន់អាចនិយាយអ្វីបានទាំងអស់។” សុន្ទរកថារបស់លោកធ្វើឡើងក្រោយពីមន្ទីរបញ្ចកោណនិយាយថា ពួកគេនឹងពង្រាយកងទ័ពចំនួន ១.០០០នាក់បន្ថែមទៀតទៅកាន់មជ្ឈឹមបូព៌ាសម្រាប់ការបង្ការជម្លោះ។

សហរដ្ឋអាមេរិកស្តីបន្ទោសលើប្រទេសអ៊ីរ៉ង់ចំពោះការវាយប្រហារលើនាវាដឹកប្រេងចំនួនពីរគ្រឿងនៅក្នុងឈូងសមុទ្រអូម៉ង់។  ទីក្រុងវ៉ាស៊ីនតោនបញ្ចេញវីដេអូឃ្លីបមួយចោទប្រកាន់អ៊ីរ៉ង់ថា កម្លាំងរបស់អ៊ីរ៉ង់ខួងរ៉ែចេញពីកប៉ាល់ ប៉ុន្តែពុំផ្តល់ភស្តុតាងផ្សេងទៀតដើម្បីគាំទ្រការអះអាងរបស់ខ្លួនទេ។ ក្រុងតេរ៉ានច្រានចោលលើការចោទប្រកាន់នោះដោយនិយាយថា ពួកគេពុំមានជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុនោះទេ។

នៅថ្ងៃអង្គារ ប្រទេសអ៊ីរ៉ង់ប្រកាសថា  ក្នុងរយៈពេលត្រឹមតែ ១០ថ្ងៃ អ៊ីរ៉ង់នឹងបង្កើនស្តុកអ៊ុយរ៉ានីញ៉ូមរបស់ខ្លួនដែលមានចំនួនហួសពីដែនកំណត់អនុញ្ញាតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលគេស្គាល់ថាជា JCPOA ។  សហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនៅឆ្នាំមុន និងដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់។ ក្រុមមន្ត្រីនៅក្រុងតេរ៉ាននិយាយថា ពួកគេនឹងត្រលប់ទៅអនុវត្តដោយពេញលេញចំពោះកិច្ចព្រមព្រៀង ប្រសិនបើសហភាពអឺរ៉ុបបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here