ប្រធានាធិបតីអ៊ីរ៉ាក់ជំរុញឱ្យមានដំណោះស្រាយវិបត្តិនយោបាយនៅស៊ីរី

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩

ប្រធានាធិបតីអ៊ីរ៉ាក់លោកBarham Saleh សង្កត់ធ្ងន់ពីសារៈសំខាន់នៃការបញ្ចប់ការឈឺចាប់របស់ប្រជាជនស៊ីរីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រធានាធិបតីរូបនេះបានធ្វើការកត់សម្គាល់បញ្ហានេះក្នុងអំឡុងកិច្ចប្រជុំមួយជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីលោកAlexander Lavrentiev នេះបើយោងតាមសារពត៌មានBaghdad Today ដែលបានដកស្រង់សម្តីប្រធានធិបតីអ៊ីរ៉ាក់ដែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ពត៌មានមួយ។ លោកSaleh និយាយថាការឈឺចាប់របស់ប្រជាពលរដ្ឋស៊ីរីគួរតែបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ​

លោកបន្ថែមថាដំណោះស្រាយនយោបាយដែលផ្អែកលើការប្រយុទ្ធប្រឆាំងនឹងភេរវកម្មវានៅតែល្អបំផុតដើម្បីដោះស្រាយវិបត្តិស៊ីរី។ ថ្លែងអំពីទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ាក់ និងរុស្ស៊ីលោកSaleh បានអំពាវនាវជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច។

ប្រធានាធិបតីអ៊ីរ៉ាក់ក៏បានវាយតម្លៃពីតួនាទីរបស់ប្រទេសរុស្ស៊ីនៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មផងដែរ។ ចំណែកឯបេសកជនរុស្ស៊ីរូបនេះបានពាំនាំការថ្លែងអំណរគុណរបស់ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin ដល់លោកSaleh និងបានរំលឹកឡើងវិញចំពោះការគាំទ្ររបស់ប្រទេសខ្លួនដល់ប្រជាជនអ៊ីរ៉ាក់ក្នុងវិស័យផ្សេងៗគ្នាជាច្រើន។ កិច្ចប្រជុំនេះក៏បានដោះស្រាយការអភិវឌ្ឍចុងក្រោយនៅក្នុងតំបន់ និងបានអំពាវនាវឱ្យមានដំណោះស្រាយជាបន្ទាន់សម្រាប់វិបត្តិក្នុងតំបន់។

LEAVE A REPLY

Please enter your comment!
Please enter your name here