លោកត្រាំប្រកាសកិច្ចចរចាពាណិជ្ជកម្មថ្មីរវាងចិននិងសហរដ្ឋអាមេរិកមុនកិច្ចប្រជុំ G20

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩

គណៈប្រតិភូការទូតពីសហរដ្ឋអាមេរិកនិងចិននឹងមានកិច្ចចរចាមុនពេលជួបប្រជុំរវាងលោកប្រធានាធិបតីអាមេរិកនិងមេដឺកនាំចិននៅក្នុងកិច្ចប្រជុំកំពូល G20 នាពេលខាងមុខនៅក្នុងប្រទេសជប៉ុនចុងខែនេះ។

លោកប្រធានាធិបតីអាមេរិកនិងលោកស៊ីសន្ទនាគ្នាតាមទូរស័ព្ទហើយបានព្រមព្រៀងលើកិច្ចចរចានាពេលអនាគត។ លោកកត់សម្គាល់ជាពិសេសថាភាគីទាំងពីរនឹងជួបប្រជុំគ្នានៅកិច្ចប្រជុំកំពូល G20ក្នុងទីក្រុងអូសាកាដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់២៩ ខែមិថុនា។

មេដឹកនាំចិនសង្កត់ធ្ងន់ដល់លោកត្រាំថាប្រទេសទាំងពីរគួរតែដោះស្រាយបញ្ហាទាំងអស់ដែលនៅសេសសល់តាមរយៈការសន្ទនានិងលើចំណុចស្មើគ្នា។ យោងតាមការចុះផ្សាយរបស់ចិនបានឱ្យដឹងថា គន្លឹះឈានដល់កិច្ចព្រមព្រៀងដ៏យូរអង្វែងមួយគឺការទទួលយក “ការក្តីបារម្ភសមហេតុផល” របស់គ្នាទៅវិញទៅមក។

បច្ចុប្បន្នសហរដ្ឋអាមេរិកនិងចិនកំពុងចាក់សោរគ្នានៅក្នុងសង្គ្រាមពាណិជ្ជកម្មមួយដែលត្រូវបានបង្កើតឡើងដោយរដ្ឋបាលត្រាំដោយដាក់ពន្ធគយ និងការប្រឆាំងពន្ធលើការនាំចេញគ្នាទៅវិញទៅមក។ ជម្លោះនេះត្រូវគេរំពឹងថានឹងក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងកិច្ចប្រជុំខាងក្រៅ G20។

LEAVE A REPLY

Please enter your comment!
Please enter your name here