ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩
នៅថ្ងៃទី១៨ ថ្នាំញៀនកូកាអ៊ីន១៥តោនត្រូវរឹបអូសយកពីនាវាដឹកទំនិញដែលផ្ទុកកុងទីន័រនៅកំពង់ផែ Philadelphia ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។
គេនិយាយថាវាមានតម្លៃ លើសពី ១ពាន់លានដុល្លារ (ប្រហែល ១០៩ពាន់លានយ៉េន)។ ព្រះរាជអាជ្ញាមូលដ្ឋានបានបង្ហាញនៅ លើ Twitter។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកវាគឺជាបរិមាណដ៏ច្រើនបំផុតលើកទី៣នៅ ក្នុងប្រវត្តិសាស្រ្តរបស់អាមេរិក។
យោងតាមសារព័ត៌មាន Associated Press នាវាដឹកទំនិញនេះគឺជារបស់ប្រទេសលីបេរីយ៉ាដែលបានចុះបញ្ជីនៅអាហ្វ្រិកខាងលិច។ កប៉ាល់បានចាកចេញពីរដ្ឋកូឡុំប៊ីនៃអាមេរិកខាងត្បូងនៅថ្ងៃទី១៩ ខែឧសភា ហើយបានធ្វើដំណើរទៅអាមេរិកខាងត្បូងមានប៉េរូ អាមេរិកកណ្តាលប៉ាណាម៉ា និងចុះចតនៅបាហាម៉ា នៅសមុទ្រការ៉ាប៊ីន។
គេនិយាយថាកប៉ាល់នេះបានមកដល់កំពង់ផែនៃទីក្រុង Philadelphia នៅព្រឹកព្រលឹមនៃថ្ងៃទី១៧នេះ។ អាជ្ញាធរចាប់ខ្លួនសមាជិកនាវិក២នាក់ ហើយកំពុងស៊ើបអង្កេតព័ត៌មានលម្អិត។