មានការបាញ់ប្រហារនៅពេលដើរក្បួនក្រុមបាល់បោះ Toronto Raptors ទទួលជ័យជម្នះក្នុងប្រទេសកាណាដា

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩

ប៉ូលិសនិយាយថា មានមនុស្ស៤នាក់រងរបួស នៅក្នុងការបាញ់ប្រហារមួយ នៅទីក្រុងតូរ៉ុនតូ ក្នុងកំឡុងពេលប្រមូលផ្ដុំសម្រាប់ក្បួនជ័យជម្នះដ៏ធំធេងក្រុមកីឡាបាល់បោះ Toronto Raptors របស់ប្រទេសកាណាដា។

អ្នកគាំទ្រកីឡាបាល់បោះមានជាច្រើនរាប់ពាន់នាក់ ប្រមូលផ្តុំទៅកណ្តាលទីក្រុងនៅទីលាន Nathan Phillips Square នៅក៏ប៉ុន្តែនៅពេលមានការបាញ់ប្រហារកើតឡើង បណ្តាលឱ្យមនុស្សជាច្រើនរត់យ៉ាងប្រញាប់ ដើម្បីរកកន្លែងលាក់ខ្លួនផងដែរ។

ព្រឹត្តិការណ៍នេះក៏មានវត្តមានចូលរួមដោយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានត្រឹមរយៈពេលខ្លីក៏ត្រូវបានបញ្ឈប់តែម្តង ខណៈក្រុមមន្រ្តីបង្ខំឱ្យហ្វូងមនុស្សមានភាពស្ងប់ស្ងាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here